អ្នកវិទ្យាសាស្ត្រអូស្ត្រាលីម្នាក់ប្តឹងក្រុមហ៊ុន Apple ចំពោះការផ្ទុះ iPhone ក្នុងហោប៉ៅគាត់បណ្តាលឱ្យរបួសរលាកធ្ងន់ធ្ងរ

អ្នកវិទ្យាសាស្ដ្រនៅសាកលវិទ្យាល័យ Melbourne ម្នាក់បានប្ដឹងក្រុមហ៊ុនយក្ស Apple ដោយនិយាយ​គាត់បានទទួលរងរលាកកម្រិតពីរនៅនឹងជើងរបស់គាត់ នៅពេល iPhone របស់គាត់ផ្ទុះក្នុងខោប៉ៅ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី២មីនា។

បុរសមកពីទីក្រុង Melbourne ឈ្មោះ Robert De Rose និយាយថា គាត់ជឿថា iPhone X អាយុ១ឆ្នាំរបស់គាត់ឆេះជាអណ្ដាតភ្លើង នៅពេលគាត់មានអារម្មណ៍តឹងណែនខោប៉ៅពេល ពេលអង្គុយក្នុងការិយាល័យក្នុងឆ្នាំ២០១៩។

បុរសកូនពីររូបនេះនិងបុរសម្នាក់ផ្សេងទៀតកំពុងប្ដឹងក្រុមហ៊ុនយក្សនេះសម្រាប់ការខូចខាតក្នុងឧបទ្ទវហេតុផ្សេងគ្នា ខណៈដែលលោក Robert ចោទប្រកាន់ក្រុមហ៊ុននេះដែលបដិសេធមិនព្រមទទួលខុសត្រូវ។

អ្នកស្រាវជ្រាវរូបនេះអះអាងថាគាត់បានប្តឹងផ្ទាល់ទៅ Apple ប៉ុន្តែមិនបានទទួលការឆ្លើយតបអ្វីទាំងអស់។

គាត់ចង់ព្រមានអ្នកដទៃដែលជាម្ចាស់ឧបករណ៍នេះថាវាអាចមានគ្រោះថ្នាក់។

លោក Tony Carbone មេធាវីរបស់លោក Robert De Rose បាននិយាយថាលោកបានដាក់ពាក្យបណ្តឹងសម្រាប់បុរសម្នាក់ផ្សេងទៀតដែលកំពុងទាមទារសំណងចំពោះការឆេះកដៃ បន្ទាប់ពីនាឡិកា Apple Watch របស់គាត់ឡើងកម្តៅ។

ក្រុមហ៊ុន Apple បានបញ្ជាក់ប្រាប់គេហទំព័រ Seven News ថាឧបទ្ទវហេតុទាំងពីរនេះត្រូវបានគេពិនិត្យមើលហើយ និងបាននិយាយថាខ្លួនបានផ្តល់នូវសុវត្ថិភាពដល់អតិថិជនយ៉ាងខ្លាំង៕

-->
adverise with khmeread