ហ្វីលីពីនចុះកិច្ចព្រមព្រៀងជាមួយឥណ្ឌាដើម្បីទិញមីស៊ីលលឿនដាច់គេលើលោកដើម្បីការពារឆ្នេរសមុទ្រ

ហ្វីលីពីននិងឥណ្ឌាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយសម្រាប់លទ្ធភាពផ្គត់ផ្គង់មីស៊ីលបញ្ជាទិស BrahMos ជាផលិតផលនៃកិច្ចសហការរវាងឥណ្ឌានិងរុស្ស៊ី ដែលរដ្ឋាភិបាលហ្វីលីពីនសង្ឃឹមថានឹងជំរុញផ្នែកការពារឆ្នេរសមុទ្រ។

យោងតាមក្រសួងការពារជាតិហ្វីលីពីនលើ Facebook បានឱ្យដឹងថា អនុរដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីនលោក Raymund Elefante និង ឯកអគ្គរដ្ឋទូតឥណ្ឌាលោក Shambu Kumaran បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តកាលពីថ្ងៃអង្គារ (២ មីនា) នៅឯជំរំ Aguinaldo ជាទីបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធហ្វីលីពីន។

កិច្ចព្រមព្រៀងនេះពាក់ព័ន្ធនឹងការផ្គត់ផ្គង់សម្ភារៈនិងឧបករណ៍ការពារដល់ហ្វីលីពីនពីសំណាក់ឥណ្ឌាដែលជាគូប្រជែងមហាអំណាចកំពុងលេចធ្លោរបស់ចិននៅអាស៊ី។

រដ្ឋមន្រ្តីក្រសួងការពារជាតិហ្វីលីពីនលោក Delfin Lorenzana ដែលធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានោះ បាននិយាយថា "យើងកំពុងទិញមីស៊ីល BrahMos"។ លោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីផែនការលទ្ធកម្មនៅឡើយទេ។

មីស៊ីល BrahMos គឺជាមីស៊ីលរយៈចម្ងាយមធ្យម (លឿនជាងសំឡេង) ដែលអាចបាញ់ចេញពីនាវាមុជទឹក នាវាចម្បាំង យន្តហោះ ឬ ដីគោក។ វាត្រូវបានគេចាត់ទុកថាជាមីស៊ីលលឿនជាងគេបំផុតនៅលើពិភពលោក៕

-->
adverise with khmeread