adverise with khmeread How to keep your bones strong and healthy

របៀប​រក្សា​ឆ្អឹង​ឱ្យ​រឹងមាំ និង​សុខ​ភាពល្អ​

    ​ឆ្អឹង​ជួយ​បង្កើត​គ្រោង​ខ្លួន​មួយ​សម្រាប់​យើង​។ លោកអ្នក​ក៏ត្រូវ​ការ​ឆ្អឹង​សម្រាប់​ការពារ​ខ្លួន និង​ដើម្បី​លើកដាក់​របស់​ផ្សេង​យ៉ាង​ងាយស្រួល​ផងដែរ​។

​    ​ក្រៅពី​ផ្តល់នូវ​កម្លាំង តុល្យភាព និង​ទ្រទ្រង់​ដល់​រាងកាយ ឆ្អឹង​សុខភាព​ល្អ​ក៏​នឹង​ជួយ​រក្សា​ដំណើរ​មនុស្ស​ឱ្យ​ល្អប្រសើរ និង ធ្វើឱ្យ​អ្នក​មើលទៅ​ស្វាហាប់​និង​ក្មេង​ជាង​វ័យ​។

​    ​នៅពេល​លោកអ្នក​កាន់តែ​ចាស់​ទៅ ឆ្អឹង​នឹង​កាន់តែ​ខ្សោយ​ទៅៗ​ដូចគ្នា​។ សូម្បីតែ​ដួល​បន្តិចបន្តួច​ក៏​អាចធ្វើឱ្យ​ប្រេះ​ឬ​បាក់ឆ្អឹង​បានដែរ​។  

​    ​ទោះបី​លោកអ្នក​មិនអាច​ចៀស​ផុតពី​ឆ្អឹង​ចាស់ជរា ស្តើង និង​ផុយ ប៉ុន្តែ​ការផ្លាស់ប្តូរ​របៀប​រស់​នៅតែ​បន្តិចបន្តួច​ក៏​នឹង​ជួយ​ឱ្យ​ឆ្អឹង​លោកអ្នក​រឹងមាំ​មាន​សុខភាព​ល្អ​មួយជីវិត​បានដែរ​។ របប​អាហារ ភេសជ្ជៈ សកម្មភាព​រាងកាយ កម្រិត​ស្ត្រេ​ស៍ និង​សុខ​ភាពជា​រួមមាន​ឥទ្ធិពល​យ៉ាងខ្លាំង​មកលើ​ឆ្អឹង​របស់​អ្នក​។

​    ​ដើម្បី​ធានាថា​ឆ្អឹង​របស់លោក​អ្នកមាន​សុខភាព​ល្អ​និង​រឹងមាំ​អស់​មួយជីវិត លោកអ្នក​ត្រូវតែ​ការពារ​វា​តាំងពី​នៅ​វ័យក្មេង ដោយ​ប្រកាន់ខ្ជាប់​នូវ​អ្វីដែល​បាន​រៀបរាប់​ខាងក្រោម​នេះ​។

​    ​១. បង្កើន​ជាតិ​កាល់​ស្យ៉ូ​ម​៖ មនុស្ស​អាយុ​១៩ ដល់ ៥០​ឆ្នាំ គួរ​ផឹក​ទឹកដោះគោ​ដែល​ផ្ទុក​ជាតិ​កាល់​ស្យ៉ូ​ម​ក្នុង​បរិមាណ ១០០០ ក្រាម​រាល់ថ្ងៃ​។
​    ​២. អាំង​ថ្ងៃ​ព្រឹក​ឡើង​៖ ហាលថ្ងៃ​ព្រឹក​ឡើង ១០ ទៅ ១៥ នាទី​ដើម្បី​ជួយ​ឱ្យ​រាងកាយ​ផលិត​វីតាមីន D សម្រាប់​ឆ្អឹង​រឹងមាំ​តាមបែប​ធម្មជាតិ​។
​    ​៣. ចៀសវាង​ទទួលទាន​អំបិល​ច្រើន​
​    ​៤. ផ្តាច់ការ​ជក់បារី​
​    ​៥. បញ្ឈប់​ការ​ពិសា​ភេសជ្ជៈ​ផ្អែម​មាន​ជាតិ​ហ្គាស​
​    ​៦. ក្រេប​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម (​ស្ត្រី ១ កែវ និង​បុរស ២ កែវ​)
​    ​៧. ទទួលទាន​កាហ្វេ​មិនឱ្យ​លើសពី ២ ពែង​ក្នុង​មួយថ្ងៃ​
​    ​៨. ហាត់ប្រាណ​ប្រចាំថ្ងៃ​
​    ​៩. ពិសា​អាហារ​សម្បូរ​វីតាមីន C (​បន្លែ​ផ្លែឈើ​ដូចជា ល្ហុង​, ស្ត្រ​បឺ​រី ម្នាស់ ក្រូចពោធិ៍សាត់ និង​ផ្កា​ខាត់ណា​)
​    ​១០. ពិសា​អាហារ​សម្បូរ​ប្រូតេអ៊ីន (​ផលិតផល​ធ្វើ​ពី​ទឹកដោះ និង​សាច់​)៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ឡាយ​ហេ​ត​ឡាញ​

អ្នកនឹងចូលចិត្ត

មតិយោបល់