Tom Cruise ចូលលេង TikTok លើកដំបូងបញ្ចេញ ៣ វីដេអូ ធ្វើឱ្យផ្អៀងវេទិកាវីដេអូនេះ រហូតដល់ថ្នាក់អ្នកជំនាញព្រមានអំពីគ្រោះថ្នាក់នៃបច្ចេកវិជ្ជា

លោក Tom Cruise បានល្បីយ៉ាងខ្លាំងនៅលើកម្មវិធីចែករំលែកវីដេអូដ៏ពេញនិយម TikTok ប៉ុន្តែឈុតវីដេអូដែលបង្ហាញតារាក្នុងរឿង "Mission Impossible" រូបនេះមានលក្ខណៈក្លែងក្លាយខ្លាំងពេករហូតដល់ថ្នាក់អ្នកជំនាញហៅវាថា "គំរូដូចមែនទែនដ៏គួរឱ្យបារម្ភបំផុត" នៃបច្ចេកវិជ្ជា។

គណនីមួយបានលេចឡើងនៅលើកម្មវិធី TikTok កាលពីសប្តាហ៍មុន ដែលមានឈ្មោះថា "deeptomcruise" ដែលបង្ហាញវីដេអូមួយចំនួនពណ៌នាពី Cruise លេងសីលវេទមន្ត លេងកូនហ្គោល និង រំលឹកអំពីពេលវេលា ដែលគាត់បានជួបជាមួយអតីតប្រធានាធិបតីសហភាពសូវៀត។

ឈុតវីដេអូខ្លីៗចំនួន៣ត្រូវបានគេមើលជាង ១១ លានដងនៅលើ TikTok គិតត្រឹមថ្ងៃអង្គារទី២មីនា និងមានអ្នកមើលច្រើនលាននាក់ទៀតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀត។

ទោះបីឃ្លីបទាំងនេះគឺសម្រាប់ការកម្សាន្តក៏ដោយ ក៏ប៉ុន្តែអ្នកជំនាញព្រមានថា មាតិកាបែបនេះ "គឺធ្វើឱ្យយើងព្រួយបារម្ភ"។

លោក Sam Gregory នាយកកម្មវិធីនៃវេបសាយ witness.org បានចែករំលែកការព្រួយបារម្ភរបស់គាត់អំពីលក្ខណៈក្លែងក្លាយពេករបស់ Tom Cruise តាមរយៈ Twitter យ៉ាងដូច្នេះថា "ស្រីៗកំពុងត្រូវបានគេកំណត់គោលដៅវាយប្រហាររួចទៅហើយតាមរយៈវីដេអូក្លែងក្លាយយ៉ាងជ្រាលជ្រៅ។ ការដែលឃើញមនុស្សលែងជឿលើវីដេអូបែបនេះ វាបានធ្វើឱ្យអន្តរាយដល់វីដេអូពិតប្រាកដ"៕

-->
adverise with khmeread