បារាំងនិងអាល្លឺម៉ង់ខំស្តុកទុកវ៉ាក់សាំង AstraZeneca ឡើងចាល់ តែទុកចោលមិនប្រើ ព្រោះតែនិយតករផ្នែកសុខភាពប្តូរចិត្ត

អាជ្ញាធរនៅអាល្លឺម៉ង់និងបារាំងកំពុងរងសម្ពាធក្នុងការបង្កើតដំណោះស្រាយច្នៃប្រឌិតដើម្បីប្តូរចេញនូវវ៉ាក់សាំង AstraZeneca ក្នុងល្បឿនលឿនបំផុតដើម្បីបញ្ចៀសការស្តុកទុកវ៉ាក់សាំងនេះចោលមិនបានប្រើក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។

កាលពីថ្ងៃចន្ទនិយតករផ្នែកវេជ្ជសាស្រ្តរបស់បារាំងបានក្រឡាស់សេចក្តីណែនាំរបស់ខ្លួនដោយមិនឱ្យប្រើវ៉ាក់សាំងរបស់ AstraZeneca ចំពោះមនុស្សអាយុលើសពី៦៥ឆ្នាំ ហើយគណៈកម្មាធិការវ៉ាក់សាំងរបស់អាល្លឺម៉ង់ក៏កំពុងរងសម្ពាធខ្លាំងឡើងដើម្បីអនុវត្តតាមបារាំងដែរ ឬ មិនអ៊ីចឹងត្រូវលុបចោលផែនការវ៉ាក់សាំង AstraZeneca ទាំងស្រុងតែម្តង។

ប្រទេសទាំងពីរមានភាពយឺតយ៉ាវក្នុងការផ្តល់ការអនុញ្ញាតចាក់វ៉ាក់សាំងដែលបង្កើតដោយសាកលវិទ្យាល័យ Oxford ដែលជាប្រធានបទប្រទាញប្រទង់គ្នាជុំវិញការចែកចាយដែលពន្យារពេលរវាងក្រុមហ៊ុនផលិតរបស់ស៊ុយអ៊ែត-អង់គ្លេស និងគណៈកម្មការអឺរ៉ុបកាលពីខែមករា។

មន្រ្តីក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃអង្គារទី២មីនាថា អត្រាការប្រើប្រាស់វ៉ាក់សាំងរបស់ AstraZeneca នៅប្រទេសបារាំងមានចំនួន ២៤ ភាគរយគឺទាបជាងគោលដៅដែលបានកំណត់នៅ ៨០-៨៥ ភាគរយ។ នៅអាល្លឺម៉ង់ ២/៣ នៃវ៉ាក់សាំងដែលបានចែកចាយចំនួន ១,៤ លានដូសបានទុកចោលមិនប្រើកាលពីថ្ងៃចន្ទ៕

-->
adverise with khmeread