ថៃអនុញ្ញាតឱ្យរៀបចំបុណ្យចូលឆ្នាំថ្មី តែមានលក្ខខណ្ឌ

ពិធីបុណ្យសង្គ្រានប្រចាំឆ្នាំនឹងត្រូវបានអនុញ្ញាតឱ្យបន្តនៅខែក្រោយដើម្បីជំរុញវិស័យទេសចរណ៍និងសេដ្ឋកិច្ច ប៉ុន្តែការប្រារព្ធពិធីត្រូវតែគោរពតាមវិធានការគ្រប់គ្រងជំងឺកូវីដ១៩។

រដ្ឋមន្រ្តីក្រសួងវប្បធម៌លោក Itthiphol Kunplome បាននិយាយកាលពីថ្ងៃពុធទី៣មីនាថា ក្រសួងរបស់លោកបានគាំទ្រដល់ការវិលត្រឡប់នៃសកម្មភាពប្រពៃណីនិងវប្បធម៌ដែលជាផ្នែកមួយនៃពិធីបុណ្យនេះមុនពេលជំងឺរាតត្បាតវាយប្រហារ។

ទោះយ៉ាងណាត្រូវតែមានវិធានការគ្រប់គ្រងជំងឺឱ្យបានតឹងរ៉ឹងក្នុងនោះមានទាំងគម្លាតសង្គម និងការកំណត់ចំនួនប្រជាជននៅកន្លែងដែលសកម្មភាពត្រូវបានគ្រោងទុក។

លោក Itthiphol បាននិយាយថា "ផ្លូវដែលល្បីល្បាញសម្រាប់សកម្មភាពដូចជា Khao San នឹងត្រូវអនុវត្តតាមវិធានការដែលរៀបចំដោយអ្នករៀបចំកម្មវិធីបុណ្យ"។

លោកនិយាយថាសកម្មភាពបុណ្យសង្គ្រានអាចជួយជំរុញដល់វិស័យទេសចរណ៍និងសេដ្ឋកិច្ច ដែលពេលនេះវ៉ាក់សាំងកូវីដ១៩ក៏មានហើយដែរ។

ទន្ទឹមនឹងនេះដែរលោកនាយករដ្ឋមន្រ្តីប្រាយុទ្ធចាន់អូចាបានមានប្រសាសន៍ថារដ្ឋាភិបាលកំពុងពិចារណាលើវិធានការណា ដែលនឹងត្រូវអនុវត្តសម្រាប់ពិធីបុណ្យនេះដើម្បីការពារកុំឱ្យមានការឆ្លងរាលដាលកូវីដ១៩ ។

លោកនាយករដ្ឋមន្រ្តីបានសារភាពថា វាជាការសម្រេចចិត្តដ៏លំបាកមួយ។

សង្គ្រានគឺចាប់ពីថ្ងៃទី ១៣-១៥ ខែមេសាឆ្នាំនេះ៕

-->
adverise with khmeread