ប៉ូលិសបង្ក្រាបបណ្តាញលក់វ៉ាក់សាំងក្លែងក្លាយនៅចិននិងអាហ្វ្រិកខាងត្បូង

ប៉ូលិសនៅក្នុងប្រទេសចិននិងអាហ្វ្រិកខាងត្បូងបានរឹបអូសវ៉ាក់សាំងកូវីដ១៩ក្លែងក្លាយចំនួនរាប់ពាន់ដូសនិងចាប់ខ្លួនមនុស្សរាប់សិបនាក់។

នៅក្នុងប្រទេសចិនប៉ូលិសបានធ្វើការចាប់ខ្លួនមនុស្សចំនួន ៨០ នាក់នៅឯរោងចក្រមួយដែលត្រូវបានចោទប្រកាន់ថាបានផលិតវ៉ាក់សាំងក្លែងក្លាយដែលយ៉ាងហោចណាស់ក៏ ៣០០០ ដូសដែរ។

ជនជាតិចិន៣នាក់ និងជនជាតិសំប៊ីម្នាក់ត្រូវបានឃុំខ្លួននៅឃ្លាំងមួយកន្លែងនៅទីក្រុង Gauteng ប្រទេសអាហ្រ្វិកខាងត្បូង។

គេមិនទាន់ដឹងច្បាស់ថាតើការចាប់ខ្លួនបានកើតឡើងនៅពេលណាទេ។

ការរកឃើញនៅអាហ្វ្រិកខាងត្បូងត្រូវបានរាយការណ៍ដោយកាសែត Sunday Times របស់ប្រទេសកាលពីចុងខែធ្នូ។

នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធទី៣មីនា ប៉ូលិសអន្តរជាតិ (Interpol) បាននិយាយថាខ្លួនក៏កំពុងទទួលបានរបាយការណ៍អំពីចង្កោមវ៉ាក់សាំងក្លែងក្លាយផ្សេងទៀតផងដែរ។

Interpol ដែលគេហៅថាអង្គភាពប៉ូលិសព្រហ្មទណ្ឌអន្តរជាតិ គឺមានមូលដ្ឋាននៅទីក្រុងលីយ៉ុង ប្រទេសបារាំង និងសម្របសម្រួលកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងកងកម្លាំងប៉ូលិសនិងការត្រួតពិនិត្យបទឧក្រិដ្ឋ។

កូវីដ១៩បានឆក់យកជីវិតមនុស្សជាង ២,៥ លាននាក់នៅទូទាំងពិភពលោកនិងឆ្លងដល់មនុស្សជិត ១១៥ លាននាក់នេះបើយោងតាមការប៉ាន់ស្មានរបស់សាកលវិទ្យាល័យ Johns Hopkins ៕ ប្រភព ៖ BBC

-->
adverise with khmeread