និស្សិតអង់គ្លេសម្នាក់អត់ចេះអានអក្សររហូតដល់អាយុ ១៣ ឆ្នាំ ឥឡូវកំពុងរៀនយកសញ្ញាបត្របណ្ឌិត

និស្សិតម្នាក់ដែលមិនចេះអានអក្សររហូតដល់គាត់មានអាយុ ១៣ ឆ្នាំបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យដោយទទួលបានសញ្ញាបត្របរិញ្ញាចំណាត់ថ្នាក់លេខមួយហើយបច្ចុប្បន្នកំពុងសិក្សាថ្នាក់បណ្ឌិត។

William Carter អាយុ ២២ ឆ្នាំមានជំងឺលូតលាស់មិនប្រក្រតីធ្ងន់ធ្ងរ (Dyslexia) ហើយត្រូវបានគេសើចចម្អកដោយសារតែគាត់មិនចេះអានអក្សរនៅសាលាបឋម។

ចំណាត់ថ្នាក់របស់គាត់មានភាពប្រសើរឡើងយ៉ាងឆាប់រហ័សបន្ទាប់ពីការធ្វើរោគវិនិច្ឆ័យរបស់គាត់ត្រូវបានរកឃើញ។

លោក Carter បានទទួលសញ្ញាបត្រផ្នែកនយោបាយនិងទំនាក់ទំនងអន្តរជាតិពីសាកលវិទ្យាល័យ Bristol ហើយបច្ចុប្បន្នកំពុងសិក្សានៅសហរដ្ឋអាមេរិក។

គាត់បាននិយាយថា "ការរៀនអាននិងសរសេរធ្វើឱ្យពិភពលោកកាន់តែមានភាពវាងវៃចំពោះខ្ញុំ ហើយទីបំផុតបានធ្វើឱ្យខ្ញុំកាន់តែមានភាពវាងវៃចំពោះពិភពលោក"។

"និយាយរួម ជំងឺ Dyslexia បានធ្វើឱ្យខ្ញុំក្លាយជាខ្ញុំនាពេលបច្ចុប្បន្ននេះ" ។

លោក Carter មកពី Southwark ភាគខាងត្បូងទីក្រុងឡុងដ៍ បានទទួលពានរង្វាន់សិស្សឆ្នើមនៅទីក្រុងឡុងដ៍និងពានរង្វាន់ Black Child។

គាត់សង្ឃឹមថានឹងក្លាយជាសាស្រ្តាចារ្យខាងទ្រឹស្តីនយោបាយនិងភូមិសាស្ត្រស្បែកខ្មៅ ហើយបន្ទាប់មកចូលប្រឡូកក្នុងនយោបាយដើម្បីផ្លាស់ប្តូរ "ប្រព័ន្ធមួយដែលស្ថិតក្នុងស្ថានភាពអន់ថយ" ៕ ប្រភព ៖ BBC

-->
adverise with khmeread

អ្នកនឹងចូលចិត្ត