Elon Musk នៅតែសប្បាយចិត្ត ត្បិតរ៉ុក្កែតទី៣ ផ្ទុះឆេះ​ ក្រោយហោះហើរជោគជ័យ

រ៉ុក្កែតទី៣ របស់ក្រុមហ៊ុន SpaceX បានផ្ទុះនៅលើដីកាលពីថ្ងៃពុធទី៣មីនា បន្ទាប់ពីអនុវត្តការហោះហើរនិងការចុះចតជោគជ័យ។ រ៉ុក្កែតមុនៗចំនួន២ក៏បានផ្ទុះឆេះដូច្នេះដែរ។

វាគឺជាការផ្ទុះឆេះថ្មីមួយទៀត ដែលពាក់ព័ន្ធនឹងគំរូរ៉ុក្កែត Starship ដែល SpaceX សង្ឃឹមថាថ្ងៃណាមួយនឹងត្រូវបញ្ជូនទៅកាន់ភពព្រះអង្គារ។

អ្នកអត្ថាធិប្បាយរបស់ SpaceX បាននិយាយនៅលើការផ្សាយផ្ទាល់នៃការហោះហើរសាកល្បងនេះថា "ការចុះចតថ្នមៗយ៉ាងល្អ" ទោះបីអណ្តាតភ្លើងកំពុងឆាបឆេះនៅខាងក្រោមហើយក្រុមបុគ្គលិកកំពុងព្យាយាមពន្លត់វាក៏ដោយ។

រ៉ុក្កែតបានផ្ទុះឆេះនៅប៉ុន្មានក្រោយចុះចត ដោយបំប៉ើងកម្ទេចកម្ទីឡើងលើមេឃហើយធ្លាក់ចុះមកដីវិញ។

លោក Elon Musk បាននិយាយលេងសើចនៅលើ Twitter ក្រោយផ្ទុះរ៉ុក្កែតនេះថា "រ៉ុក្កែត Starship SN10 ចុះចតសល់តែមួយបំណែក!"។

លោកនិយាយនៅលើ Tweet ទី ២ ថា "ក្រុមការងារ SpaceX កំពុងធ្វើការងារដ៏អស្ចារ្យ! នៅថ្ងៃណាមួយ ការវាស់វែងភាពជោគជ័យពិតប្រាកដគឺពេលដែលការហោះហើររបស់យាន Starship ក្លាយគឺជារឿងធម្មតា"៕ ប្រភព ៖ Daily Mail

 

-->
adverise with khmeread