adverise with khmeread 1

គាត់​ដាក់​សមនៅ​សោ​ចាក់​ទ្វារ​, ស្តាប់​ទៅជា​រឿង​ល្ងង់​ឆោត ប៉ុន្តែ​វា​អាច​សង្គ្រោះ​ជីវិត និង​គ្រួសារ​របស់លោក​អ្នក​បាន​!

    ​យើង​គ្រប់គ្នា​សុទ្ធតែ​ចង់ឱ្យ​ផ្ទះ​របស់​យើង​មាន​សុវត្ថិភាព ក្នុងនោះ​រួមទាំង​សុវត្ថិភាព​ខ្លួន​យើង​ផងដែរ នៅពេល​គេង​យប់ ឬ ឈប់សម្រាក​វិស្សមកាល​ការងារ​។ គ្មាន​នរណាម្នាក់​ចង់បា​រ​ម្ភ​ពី​សុវត្ថិភាព​ផ្ទះ​ខ្លួនឯង និង​ងើបឡើង​ដើរ​ពិនិត្យ​ជុំវិញ​ផ្ទះ​គ្រប់ពេល​នោះទេ នៅ​ពេលឮ​សំឡេង​សង្ស័យ​ពេលយប់​។ មួយវិញទៀត នៅពេល​បាន​ឈប់សម្រាក​វិស្សមកាល​ការងារ គ្រប់គ្នា​ច្បាស់​ជា​ចង់​សម្រាក​បាន​សុខ​ស្រួល​។ ទោះយ៉ាងណា ប្រព័ន្ធ​ទ្វារ​សុវត្ថិភាព​ខ្ពស់​គឺមាន​តម្លៃ​ថ្លៃ​ខ្លាំងណាស់​។

​    ​សំណាងល្អ មាន​ឧបករណ៍​ចាក់សោ​ទ្វារ​ដ៏​សុវត្ថិភាព​មួយ ដែល​អាច​ធានាបាន​ថា​ផ្ទះ​របស់លោក​អ្នកមាន​សុវត្ថិភាព​ដោយ​ប្រើប្រាស់​តែ​សម​ពិសា​អាហារ​មួយ​ប៉ុណ្ណោះ​។ ទោះ​ស្តាប់​ទៅជា​រឿង​មិន​គួរឱ្យ​ជឿ ប៉ុន្តែ​វា​ជា​រឿង​ពិត​។ ល្បិច​នេះ​មិនត្រូវ​ការគិត​ច្រើន ឬ​ប្រើ​កម្លាំងបាយ​ខ្លាំង​នោះទេ​។ វា​ជា​ល្បិច​សាមញ្ញ និង​មាន​សុវត្ថិភាព​។

​     * វិធី​ធ្វើឱ្យ​សោ​ទ្វារ​ជាប់​សុវត្ថិ​ភាពល្អ​តាមរយៈ​សម​៖

​    ​- យក​សម​ដែលមាន​ធ្មេញ​ចន្លោះ​ធំៗ (​កម្រាស់​ក្រាស​ល្អ​) ស៊ក​ចូល​រនុក​សោ ហើយ​យក​ហ្វឹ​ត​គូស​ពីលើ​គន្លាក់​សម​ដែល​បាន​ស៊ក​ចូល​នៅ​រនុកទ្វារ​ក្នុង​ជម្រៅ​ប្រហែល ២ អ៊ី​ញ (​ជា​ជម្រៅ​មធ្យម​នៃ​រនុក​សោ​នីមួយៗ​)​។
​    ​- យក​សម​នោះ​ពត់ ៩០ ដឺ​ក្រ រួច​កាត់​ដង​វា​ចេញ​ប្រហែល ២ ភាគ ៣​។
​    ​- ពេល​ចាក់សោ​ទ្វារផ្ទះ សូម​យក​ចុង​សម​ដែល​ពត់​កោង ៩០ ដឺ​ក្រេ​ដោត​នៅ​រនុកទ្វារ​។ រួច​យក​ដង​សម​ដែល​កាត់​បាន​យកទៅ​ស៊ក​តាម​ធ្មេញ​សម​ដើម្បី​ប​ង្ឃាំ​ងរ​វាង​ទ្វារ​និង​គ្រោងទ្វា ជាការ​ស្រេច​។  

​    ​ជាធម្មតា​សោ​ទ្វារ​បន្ទប់​ងាយ​នឹងត្រូវ​ចោរ​គាស់​បាន​ណាស់ ហេតុនេះហើយ ប្រសិនបើ​លោកអ្នក​ធ្វើតាម​វិធី​ខាងលើ ទោះ​ចោរ​គាស់​ទ្វារ​បាន​ក៏​បើក​មិន​រួច​ដែរ​។ ហើយ​បើ​វា​ចង់​ទម្លាយ​ទ្វារ គឹ​មិន​ខុស​អី​ពី​ប្រកាស​សញ្ញា​ប្រាប់​ម្ចាស់ផ្ទះ​ថា​មាន​ចោរ​ចូល​ផ្ទះ​នោះឡើយ​។

​    ​សូម​មើល​វីដេអូ​ពី​របៀប​ធ្វើឱ្យ​កាន់តែ​ជាក់ច្បាស់​៕

 

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់