ឃាត់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធគ្រឿងញៀននៅស្រុកគិរីវង់

តាកែវ ៖ លោកវរសេនីយ៍ឯកយុគ សារ៉ាត់ អធិការប៉ូលិសស្រុក បានដឹកនាំកម្លាំងចេញល្បាតក្នុងភូមិសាស្រ្តសំខាន់ៗក្នុងមូលដ្ឋាន ដល់ចំណុចខាងជើងកោះជើងដំរីស្ថិតភូមិពង្រ ឃុំរាមអណ្តើក ស្រុកគិរីវង់ ខេត្តតាកែវ នៅថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២១ បានប្រទះឃើញស្ត្រីជាជនសង្ស័យម្នាក់កំពុងជួញដូរ ចែកចាយ នូវសារធាតុញៀន ហើយប៉ូលិសក៏បានធ្វើការឃាត់ខ្លួន ជនសង្ស័យតែម្តង។

សមត្ថកិច្ចនិយាយថា ជនសង្ស៏យឈ្មោះ ឈួន ចន្ធូ ភេទស្រី អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតនៅ ខេត្តកំពត។ បច្ចុប្បន្នស្នាក់ភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។ ការឃាត់ខ្លួនយោងតាមការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានសម្រប សម្រួលពីឯកឧត្តមព្រ:រាជអាជ្ញាអមសាលាដំបូងខេត្ត។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យនេះជាមុខសញ្ញាជួញដូរយ៉ាងសកម្ម ហើយសមត្ថកិច្ចបានឆែកឃើញវត្ថុតាងរួមមាន ម្សៅក្រាមថ្លាពណ៌សចំនួន០១ញ្ចាប់តូចនៅជាប់ខ្លូន។ បច្ចុប្បន្នកម្លាំងប៉ូលិសជំនាញបានធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ហើយបញ្ជូនទៅកាន់ស្នងការដ្ឋានប៉ូលិសខេត្តតាកែវ៕

-->
adverise with khmeread