ត្រីឆ្តោស៊ីកូនឯងត្រូវប៉ូលិសស្រុកក្រគរ វ៉ៃខ្នោះ

ពោធិ៍សាត់ ៖ ជនសង្ស័យជាឪពុកម្នាក់បានធ្វើសកម្មភាពរំលោភសេពសន្ថវៈ ​លើកូនស្រីបង្កើតអាយុ១០ឆ្នាំ រហូតដល់បានសម្រេចកាលពីវេលាម៉ោង១ និង៤០នាទីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ នៅចំណុចក្នុងគុម្ពោតព្រៃល្ពាក់ ស្ថិតនៅភូមិស្វាយស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ឥឡូវបែកធ្លាយត្រូវប៉ូលិសវ៉ៃខ្នោះបញ្ជូនទៅឱ្យប៉ូលិសព្រហ្មទណ្ឌ នាថ្ងៃទី២ ខែមីនា​ ឆ្នាំ២០២១។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ អ.ច​.រ ភេទស្រី អាយុ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ត្រូវជាកូនបង្កើតរបស់ជនសង្ស័យឈ្មោះ ឡូត រដ្ឋា ហៅសៅ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

តាមការរៀបរាប់របស់ឈ្មោះ រឿន អៀងសំអាត ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករត្រូវជាម្តាយ បានប្រាប់សមត្ថកិច្ចថា «គាត់បានមើលឃើញឈាមចេញតាមទ្វារមាសប្រឡាក់សំពត់កូនស្រីខ្លួន គាត់ក៏សួរកូនស្រីរបស់គាត់ឈ្មោះ អ​.ស.ច.រ មានរឿងអីកូន? បានជាហូរឈាមតាមទ្វារមាសច្រើនម៉្លេះ? នៅពេលនោះនាងមិនព្រមឆ្លើយអ្វីទាំងអស់ ដោយសារខ្លាចឪពុកខ្លួនធ្វើបាបគាត់ក៏លែងសួរនាំទៅ»។

មួយសន្ទុះក្រោយមកគាត់បានលួងលោមកូនស្រីសួរទៀតថា « អ្នកណាធ្វើបាបកូន?» ខណ:នោះនាងឆ្លើយថា «ប៉ាបានចាប់រំលោភវានៅវាលស្រែ ក្រោយផ្ទះនៅគុម្ពោតព្រៃល្ពាក់»។ ឮកូនឆ្លើយប្រាប់បែបនេះ ​ខ្លួនគាត់ធ្លាក់ថ្លើមក្តុកនឹកស្មានមិនដល់ថា វាមានរឿងអាស្រូវនេះកើតឡើងរួចគាត់ក៏ទៅប្ដឹងនៅប៉ូលិសប៉ុស្ដិ៍រដ្ឋបាលស្នាអន្សា ឱ្យចាប់ខ្លួនតែម្តងទៅ។

សូមបញ្ជាក់ថា គាត់ជាម្តាយកុមាររងគ្រោះបានសង្ស័យរឿងនេះយូរហើយ ចាប់តាំងពីគាត់ឆ្លងទន្លេបានកូនតូច១ទៀត​។ តាំងពីពេលនោះមកប្តីរបស់គាត់មានចរិតប្លែក ខុសពីធម្មតារហូតមកដល់ថ្ងៃកើតហេតុ ទើបដឹងថា មានរឿងអាស្រូវនេះកើតឡើងនៅចំពោះខ្លួនគាត់​។

ក្រោយពីទទួលបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ និងមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តពោធិ៍សាត់ ប៉ូលិសក៏បានឃាត់ខ្លួនជនសង្ស័យជាឪពុករួចបញ្ជូនទៅអធិការដ្ឋានស្រុកក្រគរ នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង៦ និង២៣ នាទីល្ងាច ដើម្បីកសាងសំណុំរឿង បញ្ជូនមកកាន់ផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋានប៉ូលិសខេត្ត នៅថ្ងៃទី២ មីនា ឆ្នាំ២០២១ ដើម្បីចាត់ការបន្ត៕


 

-->
adverise with khmeread