ក្រុមរបស់លោក Carlo Ancelotti កំពុងស្វែងរកកៅអីក្នុងក្រុមកំពូលទាំងបួន

        ក្រុម  Liverpool ហាក់ដូចជាកំពុងតាមប្រមាញ់យកកៅអីមួយក្នុងចំណោមក្រុមកំពូលទាំងបួន ហើយវាគឺជាការងារសំខាន់ដែលពួកគេត្រូវធ្វើ ប៉ុន្តែក្រុម  Everton ដែលមាន ៤៣ ពិន្ទុស្មើគ្នានោះ ក៏កំពុងតែធ្វើការងារបានល្អផងដែរ។

        ជាមួយនឹងទម្រង់លេងដ៏ល្អរបស់ខ្សែប្រយុទ្ធ Richarlison ក្រុម Everton បានក្លាយជាក្រុមខ្លាំងមួយក្រោមការដឹកនាំរបស់លោក Carlo Ancelotti ហើយក្រុមនេះកំពុងតែធ្វើដំណើរនៅលើផ្លូវត្រូវ។

        គេមានអារម្មណ៍ថា ក្រុម Everton ត្រូវការពហុកីឡាដ្ឋាន ដែលមានមនុស្សច្រើនដូចជាក្លឹបផ្សេងទៀតដែរ។ កាលពីមួយឆ្នាំមុន ពួកគេប្រកួតជាមួយក្រុមបិសាចក្រហម  Manchester United នៅក្នុងបរិយាកាសដ៏រន្ធត់ ហើយជាពេលដែលអ្នកគាំទ្ររបស់ខ្លួនបានត្រឡប់មកឃើញទម្រង់លេងរបស់ពួកគេមួយរយៈខ្លី។

        ការរកបាន៣ពិន្ទុ គឺជារឿងល្អសម្រាប់ស្ថិតិក្នុងទឹកដី ប៉ុន្តែពួកគេបណ្តោយឲ្យក្រុម Southampton ទាត់បញ្ចូលទី វាក៏ជារឿងដែលធ្វើឲ្យលោក  Ancelotti ព្រួយបារម្ភផងដែរ។ ប្រសិនបើពួកគេពិតជាចង់បានកៅអីក្នុងក្រុមកំពូលទាំងបួន ពួកគេត្រូវតែធ្វើ ឲ្យបានល្អជាងនេះ។

        ជ័យជម្នះនៅពហុកីឡាដ្ឋាន Anfield កាលពីសប្តាហ៍មុនធ្វើឲ្យកើនពិន្ទុឡើងដល់ ២៦ ពិន្ទុនៅក្រៅទឹកដីសម្រាប់ក្រុម Everton នៅក្របខណ្ឌ Premier League នៅរដូវកាលនេះ ជាពិន្ទុច្រើនបំផុតបន្ទាប់ពីលេង ១២ ប្រកួតនៅក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបនេះ ៕

-->
adverise with khmeread