ក្លឹប Real Madrid ត្រៀមលក់កីឡាករ Raphael Varane ក្នុងតម្លៃ ៦១ លានផោន

        តាមព័ត៌មានថា ក្លឹប Real Madrid ត្រៀមលក់កីឡាករ  Raphael Varane ឲ្យក្លឹប Manchester United នៅរដូវក្តៅនេះ ដើម្បីជួយបង្កើនថវិកាដល់ ១៧៤ លានផោន ដើម្បីនាំយកកីឡាករ  Kylian Mbappe ។

        Varane បានឈានដល់រយៈពេល ១៨ខែចុងក្រោយនៃកិច្ចសន្យារបស់ខ្លួនជាមួយក្លឹបយក្សអេស្ប៉ាញនេះ ហើយនឹងត្រូវបានអនុញ្ញាតឲ្យចាកចេញពីក្លឹបនេះដោយឥតតម្លៃខ្លួនផ្ទេរនៅរដូវក្តៅឆ្នាំក្រោយ ប្រសិនបើកីឡាកររូបនេះខកខានមិនបានទទួលយកកិច្ចព្រមព្រៀងថ្មី។

        ក្លឹប Real Madrid មានសុទិដ្ឋិនិយមជុំវិញការពន្យារកិច្ចសន្យាលេងរបស់  Varane នៅពហុកីឡាដ្ឋាន  Bernabeu ហើយនឹងទទួលយកតម្លៃ ៦១លានផោនជាជាងបណ្តោយឲ្យកីឡាកររូបនេះចប់កិច្ចសន្យានិងចាកចេញដោយគ្មានតម្លៃខ្លួនផ្ទេរ។

        Varane ជឿថា មានភាពខុសគ្នាច្រើនរវាងប្រាក់ខែថ្មីដែលក្លឹបគ្រោងផ្តល់ឲ្យនិងប្រាក់ឈ្នួលខ្ពស់បំផុតដែលកីឡាករផ្សេងទៀតក្នុងក្លឹបនេះទទួលបាន។

        ស្របពេលការចរចានៅជាប់គាំង វានឹងផ្តល់ឱកាសឲ្យក្លឹប United ដណ្តើមយកកីឡាករដែលខ្លួនកោតសរសើរយូរមកហើយ។

        Real មានវិបត្តិហិរញ្ញវត្ថុនាពេលបច្ចុប្បន្នដោយសារការរីករាលដាលជំងឺកូវីដ ហើយនឹងកាត់បន្ថយការចំណាយ ប្រសិនបើចង់សម្រេចកិច្ចព្រមព្រៀងផ្ទេរយកកីឡាករកំពូល  Mbappe របស់ក្លឹប PSG នៅរដូវក្តៅនេះ៕

-->
adverise with khmeread