Pinky ត្រូវប៉ូលិសចោទពីបទរៀបគម្រោងវិនិយោគបោកលុយគេជិត១ម៉ឺននាក់

នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) បានកោះហៅតារាសម្តែងស្រីនាង Sawika Chaidet រហស្សនាម "Pinky" រួមជាមួយម្តាយរបស់នាងឈ្មោះ Sarinya និងប្អូនប្រុសឈ្មោះ Sarayut ដើម្បីស្តាប់ការចោទប្រកាន់ប្រឆាំងពួកគេសម្រាប់តួនាទីរបស់ពួកគេនៅក្នុងគម្រោងការវិនិយោគបោកលុយគេ ហៅថា Ponzi។

អ្នកទាំងបីបានទៅទីស្នាក់ការកណ្តាលរបស់ DSI កាលពីថ្ងៃពុធហើយបានជួបជាមួយនាយកការិយាល័យឧក្រិដ្ឋកម្មហិរញ្ញវត្ថុនិងពាណិជ្ជកម្មខុសច្បាប់លោក Piyasiri Wattanavarangkul ។

បន្ទាប់មកអ្នកទាំងបីត្រូវបានចោទប្រកាន់ពីបទឃុបឃិតបោកប្រាស់អ្នកដទៃនិងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយតាមរយៈប្រព័ន្ធកុំព្យូទ័រ។ ខណៈអ្នកទាំងបីទទួលស្គាល់ការចោទប្រកាន់នេះ នាង Sawika និងក្រុមគ្រួសាររបស់នាងបានបដិសេធរាល់ការប្រព្រឹត្តខុស។

អ្នកទាំងបីត្រូវបានចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធនឹងគម្រោងការ Forex-3D ដែលជាសកម្មភាពឆបោករបស់ឈ្មោះ Apiruk Kothi ដែលទាក់ទាញជនរងគ្រោះរាប់ពាន់នាក់ឱ្យវិនិយោគនៅក្នុងរូបិយប័ណ្ណបរទេសដោយសន្យាឱ្យពួកគេចំណេញប្រាក់ខ្ពស់។ វិនិយោគិនប្រហែល ៩.៦៩២ នាក់បានចាញ់បោកអស់លុយប្រមាណ ១,៩ ពាន់លានបាតនៅក្នុងគម្រោង Ponzi ។ Apiruk ត្រូវបានចាប់ខ្លួននៅថ្ងៃទី ១៥ ខែមករាបន្ទាប់ពីរត់គេចអស់រយៈពេលជាងមួយឆ្នាំ៕ ប្រភព ៖ Bangkok Post


 

-->
adverise with khmeread