adverise with khmeread 10 quotes

សម្រង់ពាក្យទាំង​ ១០ នេះនឹងធ្វើឲ្យអ្នកជឿជាក់លើខ្លួនអ្នកជាថ្មីម្តងទៀត

អំណាចនៃភាពវិជ្ជមានមិនដែលមានសារៈសំខាន់ដូចសង្គមបច្ចុប្បន្ននេះទេ។ ការគ្របដណ្តប់របស់អ៊ីនធឺណេតបច្ចុប្បន្នបានធ្វើឲ្យយើងមានអារម្មណ៍ច្របូកច្របល់អំពីអ្វីទៅដែលយើងគួរតែធ្វើ នរណាទៅដែលយើងគួរតែក្លាយ និងអ្វីទៅដែលយើងសន្មត់ថាសម្រេចឲ្យបាន។ ជួនកាល អ្នកមានអារម្មណ៍ថាវង្វេងផ្លូវ មិនដឹងថាខ្លួនកំពុងស្ថិតលើផ្លូវដែលអាចនាំទៅក្លាយជាអ្វីដែលខ្លួនបានកំណត់ទុកឬក៏អត់នោះទេ។ សម្រង់ពាក្យទាំង ១០ ខាងក្រោមគឺដើម្បីជួយអ្នកក្រោកឈរឡើង និងដឹងខ្លួនថា មានតែខ្លួនអ្នកប៉ុណ្ណោះទើបមានកូនសោសម្រាប់ចាក់បើកមើលអនាគតរបស់អ្នក។ យើងទាំងអស់គ្នាមានអំណាចក្នុងការសម្រេចចិត្តលើគំនិត ដែលគ្រប់គ្រងលើចិត្តរបស់យើង។ គ្មាននរណាម្នាក់អាចប្លន់អំណាចនេះពីយើងបានឡើយ។ 

សម្រង់ពាក្យទាំង ១០ ខាងក្រោមនេះអាចជួយអ្នកឲ្យកំណត់ចិត្តគំនិតរបស់អ្នកឡើងវិញ ប្រសិនបើអ្នកកំពុងជួបការលំបាក និងជួយអ្នកឲ្យជឿជាក់លើខ្លួនអ្នកជាថ្មីម្តងទៀត។ ព្យាយាមអានវាឲ្យបានច្រើនដងក្នុងមួយថ្ងៃនៅពេលដែលអ្វីៗមិនបានប្រព្រឹត្តទៅដូចបំណងរបស់អ្នក។  

 

១- "ការធ្លាក់ខ្លួនក្រមួយទំហឹងបានក្លាយជាគ្រឹះដែលកសាងជីវិតរបស់ខ្ញុំឡើងវិញ។" - លោកស្រី ជេ ឃេ រ៉ូលីង (J.K. Rowling)

 

២- "ខ្ញុំគឺជាមនុស្សអស្ចារ្យបំផុត, ខ្ញុំបាននិយាយវាតាំងពីមុនខ្ញុំក្លាយជាមនុស្សអស្ចារ្យបំផុតទៅទៀត។" - អ្នកប្រដាល់ ម៉ូហាម៉ាត់ អាលី (Muhammud Ali)

 

៣- "ពួកគេអាចផ្លាស់ប្តូរពិភពលោកបានព្រោះពួកគេហ៊ានគិត ហ៊ានធ្វើ។" - លោកស្ទីវ ចប (Steve Jobs) 

 

៤- "ធ្វើជាខ្លួនអ្នក កុំព្យាយាមធ្វើជាអ្នកដទៃ ព្រោះមនុស្សគ្រប់គ្នាសុទ្ធតែមានលក្ខណៈពិសេសរៀងខ្លួនអស់ហើយ។" - លោក អូស្ការ វាយដ៍ (Oscar Wilde)

 

៥- "មនុស្សដែលរើភ្នំមួយចេញបានគឺជាមនុស្សដែលចាប់ផ្តើមរើសដុំថ្មតូចៗចេញម្តង១ដុំៗ។" - ខុងជឺ (Confucius) 

 

៦- "ខ្ញុំបរាជ័យម្តងហើយម្តងទៀត បរាជ័យឥតឈប់ ហេតុនេះហើយទើបខ្ញុំជោគជ័យ។" - លោក ម៉ៃឃើល ចូឌែន (Michael Jordan) 

 

៧- "ឱកាសមិនរត់មករកយើងទេ, ឱកាសកើតឡើងនៅពេលដែលយើងស្វែងរកវា។" - លោក ខាយល៍ ឆានដ្លឺ (Kyle Chandler)

 

៨- "ប្រសិនបើអ្នកមិនធ្លាប់បរាជ័យពីមុនមកទេ អ៊ីចឹងវាជាសញ្ញាមួយបង្ហាញថាអ្នកមិនបានធ្វើអ្វីមួយឲ្យថ្មីប្លែកនោះទេ។" - លោក វូដឌី អាលែន (Woody Allen)

៩- "នៅពេលយើងសម្លឹងមើលទៅសតវត្សរ៍បន្ទាប់ ពួកមេដឹកនាំនឹងក្លាយជាអ្នកដែលផ្តល់អំណាចដល់មនុស្សគ្រប់គ្នា។" - លោក ប៊ីល ហ្គេត (Bill Gates)

 

១០- "កុំទុកឲ្យអារម្មណ៍ភ័យខ្លាចបាត់បង់ធំធេងជាងសេចក្តីរំភើបរបស់ឆន្ទៈឲ្យសោះ។" - លោក រ៉ូបឺត គីយ៉ូសាគិ (Robert Kiyosaki)

adverise with khmeread

មតិយោបល់