adverise with khmeread Index

មួយសប្តាហ៍អាវុធហត្ថបង្រ្កាបជនសង្ស័យ១៩នាក់ ពាក់ព័ន្ធគ្រឿងញៀន

    ភ្នំពេញ ៖ ជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនចំនួន១៩នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថការិយាល័យស្រាវជ្រាវប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញសហការជាមួយអាវុធហត្ថខណ្ឌចេញប្រតិបត្តិការបង្រ្កាបបានជាបន្តបន្ទាប់ដោយដកហូតរួមជាមួយវត្ថុតាងមួយចំនួនក្នុងសប្តាហ៍នេះ។
    មន្ត្រីការិយាល័យស្រាវជ្រាវប្រឆាំងបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីបានឲ្យដឹងថា នៅថ្ងៃទី១៤ធ្នូកម្លាំងការិយាល័យបង្ក្រាបគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញសហការជាមួយអាវុធហត្ថខណ្ឌដង្កោចាប់ខ្លួនជនសង្ស័យ៩នាក់ដកហូតថ្នាំញៀន៣កញ្ចប់។
    មន្ត្រីដដែលបានបន្តថា នាថ្ងៃទី១៣និង១៤ធ្នូឆ្នាំ២០១៥ការិយាល័យបង្ក្រាបគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឃាត់ខ្លួនជនសង្ស័យ២ករណីទៀតបានចំនួន១០នាក់ដកហូតបានថ្នាំញៀន៤កញ្ចប់
     បច្ចុប្បន្នជនសង្ស័យទាំងអស់ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយត្រូវបានចៅក្រមសម្រេចឃុំខ្លួនបណ្តោះអាសន្ន ៕

adverise with khmeread

មតិយោបល់