adverise with khmeread 04110d06 e2c7 42c1 88a8 b3625e6889c4

ស្រវឹងស្រា​បើករថយន្ត​បុក កុងតឺន័រ​ឈប់​ដាក់​ដែក​របួស​បែកក្បាល រថយន្ត​ខ្ទេច​

     ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ដឹងថា ជា​មន្ត្រី​អាវុធហត្ថ​ម្នាក់​ស្រវឹង​ទើបនឹង​ចេញពី​កម្មវិធី​ជប់លៀង បាន​បើករថយន្ត​របស់ខ្លួន​ទៅបុក កុងតឺន័រ​ដឹក​ដែក​ដែល​ចត​ស្ងៀម​កំពុង​ដាក់​ដែក​ចុះ​បណ្ដាល​ឲ្យ​រងរបួស​បែកក្បាល។​

     ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០​និង​៣០​នាទី​យប់​ថ្ងៃទី ១១ ​ខែមេសា​ ឆ្នាំ ២០១៦ ត្រង់ចំណុច​មុខ​ឃ្លាំង ក្រុមហ៊ុន ផ្គត់ផ្គង់​សម្ភារៈ​សំណង់​គ្រប់​ប្រភេទ យីហោ ស៊ិ​ន ថា​យ ហ៊ាំ​ង ស្ថិតនៅ​ផ្ទះ​លេខ១៨ ផ្លូវ​៥៩៨ សង្កាត់​គីឡូ​មែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ។​

     រថយន្ត​បង្ក​ម៉ាក​តូ​យូ​តា វី​ហ្គូ​ពណ៍​ទឹកប្រាក់​ពាក់​ស្លាក​លេខ ភ្នំពេញ 2AF- 3031​ ​បើកបរ​ដោយ​បុរស​ម្នាក់​ជា​កងកម្លាំង​អាវុធហត្ថ​ពាក់​សក្តិ​២ (​មិនទាន់​ស្គាល់ឈ្មោះ)​ទើបតែ​ចេញពី​កម្មវិធី​ជប់លៀង​អបអរ​មុន​ចូលឆ្នាំថ្មី ហើយ​បើកបរ​តាម ផ្លូវ​៥៩៨ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នង​ស្ថានភាព​ស្រវឹង​ជោកជាំ។ ចំណែកឯ​រថយន្ត​ដែល​ចត​ចោល​នៅ​និង​ចិញ្ចើមផ្លូវ​ជា​ប្រភេទ​រថយន្ត​កុងតឺន័រ ដឹក​ដែក​ស​សៃ​កំពុង​ចត​ដាក់​ដែក​ចូល​ឃ្លាំង​ពាក់​ស្លាក​លេខ​ភ្នំពេញ 3C - 2120។​

     តាម​ប្រ​ភ​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​ជនរងគ្រោះ​ទើបតែ​ចេញពី​កម្មវិធី​នៅផ្ទះ​របស់លោក មាស សភា ហើយ​ពេល​ចប់​ក៍បាន​បើករថយន្ត​តាមផ្លូវ​៥៩៨​បម្រុង​ត្រ ឡប់ទៅផ្ទះ​វិញ​។ តែ​ដោយសារតែ​រូបគាត់​ផឹក​ស្រវឹង​ជ្រុល​ទៅហើយ​ក៍​បើកបរ​រថយន្ត​រេ​ចង្កូត​ទៅបុក​គូទ​រថយន្ត​កុងតឺន័រ​ខាងលើ​បណ្តាល​ឲ្យ​រថយន្ត​ខ្ទេច​មួយ​ចំហៀង​ខាងស្ដាំ​តែម្តង​។​

     ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​របស់​គ្លីនិក​ឯកជន​ដឹក​ទៅ​គ្លីនិក​ដើម្បី​ព្យាបាល​របួស។ ចំណែក​រថយន្ត​ទាំងពីរ​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ដើម្បី​រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់