រថយន្តធំបើកជ្រុលមកចិញ្ចើមផ្លូវបុកស្ត្រីម្នាក់របួសធ្ងន់និងម៉ូតូ២គ្រឿងចតស្ងៀម

កណ្តាល​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាងរថយន្តនិងម៉ូតូ បណ្ដាលឱ្យរងរបួសស្ត្រីម្នាក់ធ្ងន់​ កើតឡើងនាថ្ងៃព្រហស្បតិ៍ ទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង ១០ និង ៥០ នាទី ព្រឹក​ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ៥១-៥២ ចំណុច ភូមិគគីរធំ២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។

សមត្ថកិច្ចនិយាយថា​ ដំបូងមានរថយន្តមួយគ្រឿងម៉ាក HYUNDAI ក្បាលពណ៌ស ទ្រុងពណ៌ខៀវ មានស្លាកលេខ ភ្នំពេញ 3C-8933 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណគេចខ្លួនមុនពេលសមត្ថកិច្ចទៅដល់។

ពេលបើកមកដល់កន្លែងកើតហេតុខាងលើក៏បានរេចង្កូតមកចិញ្ចើមផ្លូវខាងស្តាំហើយក៏បានបុកមនុស្សស្រីម្នាក់ដែរឈរនៅចិញ្ចើមផ្លូងថ្នល់ជាមួយម៉ូតូ២គ្រឿងដែលចតទុកចោលនៅចិញ្ចើមថ្នល់បណ្ដាលឱ្យឈ្មោះ អេង ឡាយស្រីទូច អាយុ៣៧ឆ្នាំ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ​ របួសធ្ងន់ត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យ ភ្នំពេញ។

ចំណែកម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ព៌ណខ្មៅ ស៊េរីឆ្នាំ២០១៩មានស្លាកលេខ កណ្តាល 1Z-3875ខូចខាតធ្ងន់ជារបស់ជនរងគ្រោះ។ ឯម៉ូតូ១គ្រឿងទៀតម៉ាក HONDA SUPER CUB50 មានស្លាកលេខ ភ្នំពេញ 1CB-8162 ខូចខាតស្រាល ជារបស់ឈ្មោះ ឃុន យ៉ុន ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅ ភូមិ រាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។

ចំពោះរថយន្តនិងម៉ូតូ២គ្រឿងយកមករក្សាទុកជាវត្ថុតាង នៅប៉ុស្តិ៍ហើយបានរាយការណ៍ជូនជំនាញរួចហើយ។

តាមការសននិដ្ឋានបឋមថា​ អ្នកបើករថយន្តធ្វេសប្រហែស មិនមើលស្ថានភាពផ្លូវមានឧបសគ្គ៕

-->
adverise with khmeread