សិង្ហបុរីណែនាំពលរដ្ឋខ្លួនឱ្យពិចារណាចាកចេញពីមីយ៉ាន់ម៉ាឱ្យបានឆាប់កាន់តែល្អ

រដ្ឋាភិបាលសិង្ហបុរីកាលពីថ្ងៃព្រហស្បតិ៍ទី ៤ ខែមីនាបានជំរុញឱ្យពលរដ្ឋរបស់ខ្លួនបច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ាចាកចេញពីប្រទេសដែលមានបាតុកម្មរាល់ថ្ងៃនេះឱ្យបានឆាប់តាមដែលពួកគេអាចធ្វើបាន។

សេចក្តីថ្លែងការណ៍មួយដែលចេញដោយក្រសួងការបរទេស (MFA) ក៏បានស្នើដល់ប្រជាជនសិង្ហបុរីជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា កន្លែងដែលជនស៊ីវិលធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារយោធាកាលពីថ្ងៃទី ១ ខែកុម្ភៈបានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខនៅទូទាំងប្រទេស។

អង្គការសហប្រជាជាតិបាននិយាយថាមនុស្ស ៣៨ នាក់ត្រូវបានសម្លាប់កាលពីថ្ងៃពុធនៅក្នុងការប្រឈមមុខដ៏បង្ហូរឈាមបំផុតចាប់តាំងពីរដ្ឋប្រហារ នៅពេលដែលប៉ូលិសនិងទាហានបើកការបាញ់ប្រហារដោយគ្រាប់ពិតនៅតាមទីក្រុងនិងទីប្រជុំជនជាច្រើន៕

-->
adverise with khmeread