ហ្វូងមហាជននាំគ្នាកាន់ទុក្ខបាតុករស្រីភូមារហស្សនាម "Everything will be OK"

អ្នកកាន់ទុក្ខរាប់រយនាក់បានប្រមូលផ្តុំគ្នានៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃព្រហស្បតិ៍ (ទី ៤ មីនា) សម្រាប់ពិធីបុណ្យសពរបស់អ្នកតវ៉ាស្រីវ័យ ១៩ ឆ្នាំម្នាក់ ដែលត្រូវបានបាញ់សម្លាប់នៅឯបាតុកម្មប្រឆាំងនឹងការគ្រប់គ្រងរបស់យោធា។

នាង Angel ដែលគេស្គាល់ថា Kyal Sin ត្រូវបានបាញ់ចំក្បាលស្លាប់នៅទីក្រុង Mandalay កាលពីថ្ងៃពុធ ខណៈពេលដែលនាងពាក់អាវសរសេរថា "អ្វីៗនឹងមិនអីទេ" (Everything will be OK)។

អ្នកកាន់ទុក្ខភាគច្រើនវ័យស្របាលនាងបានអើតមើលនាងក្នុងមឈូសដែលបើកចំហរ ច្រៀងចម្រៀងតវ៉ា លើកម្រាមដៃ៣ និង ស្រែកពាក្យស្លោកប្រឆាំងនឹងរដ្ឋប្រហារយោធាថ្ងៃទី ១ ខែកុម្ភៈដែលបានធ្វើឱ្យប្រទេសនេះធ្លាក់ក្នុងភាពច្របូកច្របល់។

យោងតាមការបូកសរុបរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា Angel គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ៣៨ នាក់ដែលត្រូវបានបាញ់សម្លាប់កាលពីថ្ងៃពុធ។ អ្នកនាំពាក្យរបបយោធាមិនបានឆ្លើយតបនឹងសំណើសុំការបំភ្លឺជុំវិញការសម្លាប់នេះទេ៕ ប្រភព ៖ CNA

-->
adverise with khmeread