នេះជាមូលហេតុដែលអ្នកមិនគួរញ៉ាំហឹរមុនហាត់ប្រាណ

ខណៈអាហារហឹរអាចមានរសជាតិឆ្ងាញ់ហើយថែមទាំងអាចជួយបង្កើនការរំលាយអាហារបានផងដែរនោះ ការបរិភោគអាហារហឹរមុនពេលហាត់ប្រាណអាចជារូបមន្តនៃគ្រោះមហន្តរាយ។ ដូចអាហារសម្បូរជាតិសរសៃខ្លាញ់ឬជាតិស្ករខ្ពស់ដែរ អាហារហឹរអាចជាសុបិនអាក្រក់សម្រាប់ពោះវៀន នៅពេលអ្នកញ៉ាំវាជិតនឹងហាត់ប្រាណ។

អ្នកឯកទេសខាងបណ្តុះបណ្តាលនិងអាហារូបត្ថម្ភឈ្មោះ David Wiener បានប្រាប់វេបសាយ Cosmopolitan UK ថា "ខណៈអាហារហឹរអាចផ្គាប់ចិត្តរសជាតិរបស់អ្នក អ្នកគួរតែចៀសវាងវាមុនពេលហាត់ប្រាណដោយហេតុផលមួយចំនួន។ ទីមួយអាហារហឹរអាចបណ្តាលច្រាលអាហារឬក្រហាយទ្រូងដែលអាចធ្វើឱ្យអ្នកឈឺចាប់និងត្រូវបោះបង់ចោលការហាត់ប្រាណ"។ លោក Wiener បានបន្ថែមថា អាហារហឹរក៏អាចធ្វើពោះវៀនរបស់អ្នកឈឺផងដែរ។

អាហារហឹរនឹងធ្វើឱ្យអ្នកក្រហាយទ្រូងខ្លាំងទ្រាំសឹងមិនបានអំឡុងពេលហាត់ប្រាណ ដូច្នេះគួរចៀសវាងអាហារបែបនេះដាច់ខាត មុនចេញទៅក្រៅហាត់ប្រាណ៕

-->
adverise with khmeread