ការសិក្សារកឃើញថាមនុស្សក្នុងក្រុមឈាមប្រភេទ A មានហានិភ័យខ្ពស់ជាងក្រុមឈាមដទៃទៀតពេលនិយាយដល់ការឆ្លងកូវីដ

ការសិក្សាមួយបានរកឃើញថាមនុស្សមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ១៩ ប្រសិនបើពួកគេមានឈាមប្រភេទ A ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី៣មីនា។

ការវិភាគនៅមន្ទីរពិសោធន៍បានស៊ើបអង្កេតលើរបាយការណ៍មុនៗឃើញថា ក្រុមឈាមនេះងាយនឹងឆ្លងមេរោគ SARS-CoV-2។

ការវិភាគបានបង្ហាញថា ដោយមិនគិតពីក្រុមឈាម មេរោគកូរ៉ូណាមិនអាចឆ្លងទៅកោសិកាឈាមក្រហមដោយផ្ទាល់ទេ។

ទោះយ៉ាងណាវីរុសពិតជាមានទំនាក់ទំនងខ្ពស់ជាងកោសិកាដទៃទៀតដូចជាកោសិកាដែលត្រូវបានរកឃើញនៅក្នុងបំពង់ផ្លូវដង្ហើម ដែលបង្ហាញពីម៉ូលេគុលប្រភេទជាក់លាក់មួយហៅថា Antigen។

នេះមានន័យថាកោសិកាបំពង់កនិងច្រមុះនៃឈាមប្រភេទ A ងាយនឹងឆ្លងមេរោគ SARS-CoV-2 ជាងក្រុមឈាមផ្សេងទៀត។

នៅចក្រភពអង់គ្លេស ៣០ ភាគរយនៃប្រជាជនគឺវិជ្ជមាន និង ៨ ភាគរយគឺអវិជ្ជមាន សម្រាប់អ្នកមានឈាមប្រភេទ A៕

-->
adverise with khmeread