ឪពុកតួកគីម្នាក់បើកឡានបំបុកឡានកូនស្រីបង្កើត រួចបាញ់បំបែកក្បាលនាង២០គ្រាប់ ដោយសាររឿងតូចតាចមួយសោះ

ឪពុកជនជាតិតួកគីម្នាក់ត្រូវបានចោទប្រកាន់ពីបទសម្លាប់កូនស្រីបង្កើតដោយបើកឡានខ្លួនបំបុកឡានរបស់កូននៅលើដងផ្លូវ មុនពេលបាញ់នាងចំនួន ២០ គ្រាប់លើក្បាលនិងដងខ្លួននៅពេលដែលនាងបដិសេធមិនប្រាប់គាត់អំពីទីកន្លែងរបស់អតីតប្រពន្ធគាត់។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី៣មីនា ២០២១។

លោក Mustafa Ali Yilmaz អាយុ ៦៩ ឆ្នាំបានបើកបុកឡានរបស់កូនស្រីរបស់គាត់នៅទីក្រុង Balikesir ប្រទេសតួកគី ហើយបានអូសនាងចេញពីរថយន្តដោយទាមទារចម្លើយពីនាងថាតើម្តាយនាងនៅឯណា។

គ្រូពេទ្យជំងឺទូទៅឈ្មោះ Gulnur Yilmaz អាយុ ២៨ ឆ្នាំរូបនេះបានបដិសេធមិនឆ្លើយនឹងឪពុករបស់នាង ដែលក្រោយមកត្រូវបានបាញ់សម្លាប់យ៉ាងសាហាវឃោឃៅ។

Gulnur បានធ្វើដំណើរពីទីក្រុង Balikesir ទៅទីក្រុង Antalya ដើម្បីត្រៀមប្រឡងជាមួយមិត្តភក្តិពីរនាក់នៅថ្ងៃទី ២៧ ខែមិថុនាឆ្នាំ ២០១៩ ។

ឪពុករបស់នាងបានបើកតាមនាងនៅក្នុងឡានរបស់គាត់បន្ទាប់ពីភ្ជាប់ឧបករណ៍ GPS ទៅនឹងឡានរបស់នាង ហើយត្រូវបានគេរាយការណ៍ថាបានបើកបុកឡានរបស់នាងឡើងខ្ទាតចេញពីផ្លូវ។

បន្ទាប់មក Yilmaz បានអូសកូនស្រីរបស់គាត់ចេញពីឡានទៅឡានរបស់គាត់ហើយទាមទារចង់ដឹងថាម្តាយនាងនៅឯណា។

ប៉ុន្តែនៅពេលដែលនាង Gulnar បដិសេធមិនប្រាប់ គាត់បានបាញ់នាងចំនួន ២០ គ្រាប់ដែលក្នុងនោះមាន ១១ គ្រាប់បាញ់លើក្បាលរបស់នាង នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

ឪពុកបានរត់គេចខ្លួនពីកន្លែងកើតហេតុដោយថ្មើរជើង តែត្រូវបានក្រុមប៉ូលិសក្នុងតំបន់ស្ទាក់ចាប់បានភ្លាមៗដោយមានកាំភ្លើងនៅក្នុងដៃរបស់គាត់។

បច្ចុប្បន្នគាត់ប្រឈមនឹងការជាប់ពន្ធនាគារមួយជីវិត ប្រសិនបើត្រូវបានផ្តន្ទាទោសពីបទឃាតកម្ម៕

-->
adverise with khmeread