បានគុណគ្រោះថ្នាក់ចរាចរណ៍នៅម៉ិកស៊ិក ទើបបុរសជាប្តីដឹងថាប្រពន្ធលួចផិតក្បត់

បុរសម្នាក់បានដឹងថាប្រពន្ធរបស់គាត់កំពុងផិតក្បត់ បន្ទាប់ពីនាងព្យាយាមលាក់បាំងមិត្តប្រុសរបស់នាងក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍នៅម៉ិកស៊ិក។

បុរសជាប្តីបានលាតត្រដាងនូវវិធីបោកប្រាស់របស់​នាង Edna នៅពេលដែលឡានរបស់គូស្នេហ៍របស់នាងបានក្រឡាប់ បន្ទាប់ពីវាត្រូវបានប៉ះដោយរថយន្តមួយផ្សេងទៀតនៅលើផ្លូវហាយវ៉េក្នុងទីក្រុង Saltillo រដ្ឋ Coahuila នៅព្រឹកថ្ងៃអាទិត្យទី២៨កុម្ភៈ។

យោងតាមសារព័ត៌មាន RCG Media របស់ម៉ិកស៊ិកបានឱ្យដឹងថា នាង Edna បានកុហកប៉ូលិសនៅកន្លែងកើតហេតុ ហើយបានប្រាប់ពួកគេថានាងគឺជាមនុស្សតែម្នាក់គត់ដែលនៅក្នុងឡានក្រឡាប់ ដើម្បីការពារមិត្តប្រុសរបស់នាងឈ្មោះ Raúl ពីការចាប់ខ្លួនដោយសារឡាននោះមិនមានស្លាកលេខ។

ប៉ូលិសដែលធ្វើការស៊ើបអង្កេតពីឧបទ្ទវហេតុនេះបានរកឃើញថា នាង Edna កំពុងនិយាយកុហក ហើយដាក់ Raúl នៅក្រោមការចាប់ខ្លួនពីបទល្មើសទាក់ទងរថយន្តឥតស្លាកលេខ។

បន្ទាប់ពីទទួលបានព័ត៌មានទំនាក់ទំនងរបស់សមាជិកគ្រួសារពួកគេ ប៉ូលិសបានទូរស័ព្ទទៅផ្ទះរបស់ Edna ដើម្បីរៀបចំឱ្យនាងធ្វើដំណើរត្រឡប់មកវិញ។ ទោះយ៉ាងណាប្តីរបស់នាងបានឆ្លើយតបតាមការទូរស័ព្ទ ហើយបានបង្ហាញខ្លួននៅកន្លែងកើតហេតុ។

ប្តីប្រពន្ធនេះបានឈ្លោះប្រកែកគ្នា បន្ទាប់ពីប្ដីដែលប្រេះឆាបានរកឃើញភាពមិនស្មោះត្រង់របស់ប្រពន្ធគាត់។ បុរសទាំងពីរស្ទើរតែឈានដល់ការវាយតប់គ្នាមុនពេលប៉ូលិសអន្តរាគមន៍។

ទោះបីជាកុហកប៉ូលិសក៏ដោយនៅទីបំផុត Edna ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញជាមួយប្តីនិងសមាជិកគ្រួសាររបស់នាង ខណៈពេលដែល Raúl ត្រូវបានគេចាប់ខ្លួន៕

-->
adverise with khmeread