adverise with khmeread Landscape tech samsung flexible smart phone 1

បែកធ្លាយ​ទៀតហើយ​! បន្ទាប់ពី​ចេញ​ទូរស័ព្ទ​មាន​រាង​កោង ឥឡូវ Samsung ទំនងជា​ចេញ​ទូរស័ព្ទ​ដែល​អាច​ពត់​បាន​

    ​អ្នក​គិតថា Samsung Galaxy S7 Edge បានធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ជាមួយនឹង​អេក្រង់​កោង​តើ​មែន​ទេ​? ពិតណាស់ ប៉ុន្តែ​សូម​គិត​ម្ដងទៀត​មើល៎​! យោងទៅលើ​របាយការណ៍​ថ្មីៗ​នេះ ឆ្នាំក្រោយ Samsung Galaxy S8 អាច​ពាំនាំ​លក្ខណៈពិសេស​បន្ថែមទៀត​ជាមួយនឹង​អេក្រង់​អាច​ពត់ពេន​បាន​។​

​    ​គេ​អាច​មើលឃើញថា​ទូរស័ព្ទ​នេះ​ជា​កំពូល​នៃ​ការ​រចនា​ស្មា​ត​ហ្វូ​ន​នៅ​ថ្ងៃ​អនាគត ដោយ​អេក្រង់​ពត់ពេន​នេះ​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ទាញ​អេក្រង់​មើល​តាម​ទំហំ​ចិត្ត​ចង់បាន​។ ហើយ​ជាមួយនឹង​ឧបករណ៍​នេះ អ្នក​អាច​កាត់​វា​ស័ក្តិសម​ក្នុង​ដៃ និង​មាន​ភាពងាយស្រួល​ដាក់​វា​ចូលក្នុង​ហោប៉ៅ​ខោ​។​

​    ​បច្ចេកវិជ្ជា​ទំនើប​មួយ​នេះ​តាម​ដឹង​នឹង​ឆាប់​មកដល់​ជាង​ការរំពឹងទុក​ទៅទៀត ជាមួយនឹង​ការអះអាង​ថា អ្នក​នៅ​ខាងក្នុង​ក្រុមហ៊ុន Samsung បាន​ប្រាប់​ទៅ​វេ​ប​សាយ ET News ថា​ឆ្នាំ​២០១៧ ទំនង​នឹង​ចេញ Galaxy S8 ដែលមាន​អេក្រង់​ប្រកបដោយ​ភាព​ច្នៃប្រឌិត​បំផុត​៕

adverise with khmeread
ប្រភព៖ Digitaltrend

អ្នកនឹងចូលចិត្ត

មតិយោបល់