បិទសំណុំរឿងករណីចូលជំរិតនិងប្លន់សម្លាប់មិនបានសម្រេចនៅបុរីអង្គរភ្នំពេញ

ភ្នំពេញ ៖ កម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញ នៃមូលដ្ឋានអាវុធហត្ថ ខណ្ឌសែនសុខ និងដោយមានការសហការជាមួយម្ចាស់ផ្ទះជួល ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះធ្វើការឆែកឆេរបន្ទប់ជួលរបស់ឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ ដែលជួលទុកចេញចូលម្តងម្កាល រកឃើញសម្ភារៈល្មើសច្បាប់មួយចំនួនទៀត និងកំណត់បានអត្តសញ្ញាណ។

មន្ត្រីអាវុធហត្ថនិយាយថា ជនសង្ស័យ៤នាក់រួមមាន ១-ឈ្មោះ អ៊ឹម សុវណ្ណរិទ្ធ ជាមេក្លោង កាន់កាំភ្លើង អាកា៤៧ កើតថ្ងៃទី២៨តុលា១៩៩៩ មានស្រុកកំណើតនៅ ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង ទីលំនៅបច្ចុប្បន្ន ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារនិងបានជួលបន្ទប់មួយទុកចោល លេខ៣១៤ ផ្លូវលំ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខដោយចេញចូលម្តងម្កាលប៉ុណ្ណោះ, ២- ឈ្មោះរី ពីសី កាន់កាំភ្លើងខ្លីម៉ាកសូរ៉ាគី កើតថ្ងៃទី២៧តុលា ១៩៩១  មានស្រុកកំណើត សង្កាត់វឌ្ឍនភាព ទីរួមខេត្តកណ្តាល ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ១២៨ ផ្លូវលំ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល, ៣-ឈ្មោះ ម៉ូវ ផានិត កើតថ្ងៃទី២៧តុលា១៩៩៨ មានស្រុកកំណើត ភូមិព្រៃពង្រ ឃុំរការកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទីលំនៅបច្ចុប្បន្ន ភូមិព្រៃពង្រ ឃុំរការកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ស្នាក់នៅផ្ទះជួល ក្រោយវត្តតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និង៤-ឈ្មោះ រ៉ន ភារុន កាន់កាំភ្លើងខ្លីម៉ាកCZ P09 កើតឆ្នាំ២០០០ មានស្រុកកំណើត ភូមិព្រែកសំរោង ឃុំតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្ន ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

មន្ត្រីដដែលបន្តថា ក្រៅពីអាវុធវែងខ្លី០៣ដើមនេះ ជនល្មើសនៅមានខ្នោះដៃ០២គូ ស្កុតសម្រាប់រុំបិទមាត់០២ដុំ, ខ្សែរ៉ូតជ័រទុកចងដៃជើង ០១ដុំ យកទៅតាមខ្លួនសម្រាប់ធ្វើសកម្មភាពជំរិតនិងប្លន់សម្លាប់មិនបានសម្រេច។ វត្ថុតាងរុករកឃើញរួមមាន ១-កាំភ្លើងវែង ម៉ាក M16 ចំនួន ០១ដើម, ២-គ្រាប់កាំភ្លើងចម្រុះ ចំនួន ១៦ គ្រាប់, ៣-ស្រោមអាវុធខ្លី ម៉ាក K54 ចំនួន ០១ និង៤-សម្ភារៈផ្ទាល់ខ្លួនជនល្មើសជាច្រើនទៀត។

គួររំលឹកថា កម្លាំងអាវុធហត្ថបានបង្ក្រាបករណីចូលជំរិតនិងប្លន់សម្លាប់ មិនបានសម្រេច កាលពីវេលាម៉ោង ប្រមាណ១១ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ នៅបុរីអង្គរភ្នំពេញ រួចមក សមត្ថកិច្ចបានធ្វើការស្រាវជ្រាវបន្ត និងបានកំណត់អត្តសញ្ញាណក្រុមឧក្រិដ្ឋជនទាំង៤នាក់។

នៅថ្ងៃបន្តបន្ទាប់សមត្ថកិច្ចបានបន្តចុះឆែកឆេរផ្ទះស្នាក់នៅរបស់ជនសង្ស័យរកឃើញវត្ថតាងបន្ថែមទៀត។កិច្ចប្រតិបត្តិការរបស់សមត្ថកិច្ច បានជួយសង្គ្រោះជនរងគ្រោះ១០នាក់រួចផុតពីគម្រោងប្លន់សម្លាប់ ពីពួកឧក្រិដ្ឋជន៤នាក់ដែលត្រូវបានបាញ់សម្លាប់ ខណៈបាញ់តដៃ៕

-->
adverise with khmeread