ចាប់ខ្លួនពិរុទ្ធជនម្នាក់ពីបទ «លួច» នៅសង្កាត់ព្រែកប្រា

ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍ព្រែកប្រា បានចាប់ខ្លួនពិរុទ្ធជនម្នាក់ នៅមុខផ្ទះគ្មានលេខ ផ្លូវ៣៦៩ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនពីបទ «លួច» នាថ្ងៃទី០៤ មីនា ឆ្នាំ២០២១ ម៉ោង១ និង៣០នាទីរសៀល។

ប៉ូលិសនិយាយថា ពិរុទ្ធជនឈ្មោះ លីម ប៊ុនឆាយ ហៅ ទី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ សំណង់ ស្នាក់នៅផ្ទះ លេខ៤១៧ ផ្លូវ៣៦៩ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

ប៉ូលិសបន្តថា ការចាប់ខ្លួនយោងតាមដីកាលេខ ០០៤ អ.យ.ង ចុះថ្ងៃទី២៥-០៧-២០១៩ ចេញដោយលោក ហេង ផេង ព្រះរាជអជ្ញារងនៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ពីបទ «លួច» ប្រព្រឹត្តនៅចំណុចផ្ទះជួល ផ្លូវលេខ១៧ ក្រុមទី១៣ ភូមិសន្សំកុសល៥  សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ថ្ងៃទី២៤-០៧-២០១៧៕

-->
adverise with khmeread