ជនបរទេស​វ័យ​ចំណាស់​ម្នាក់​ដេកស្លាប់​​​នៅមន្ទីរ​ពេទ្យ​ខេត្តកោះកុង

ភ្នំពេញ ៖ មានជនបរទេសម្នាក់ដេកស្លាប់បង្កការភ្ញាក់ផ្អើលកើតឡើង នាថ្ងៃទី​០៤​ ខែ​មីនា​ ឆ្នាំ​២០២១​ នាវេលាម៉ោង៦ព្រឹក នៅក្នុងមន្ទីរ​ពេទ្យ​ខេត្ត​ ស្ថិតនៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

សមត្ថកិច្ចនិយាយថា ជនបរទេសឈ្មោះ Benjamin Robert ភេទប្រុស អាយុ៧៥ឆ្នាំ ជនជាតិកាណាដា កាន់លិខិតឆ្លងដែនលេខ HG642026 ផុតកំណត់ថ្ងៃទី 17-09-2021 និងទិដ្ឋាកាលេខ EEX1900195973 ផុតកំណត់ថ្ងៃទី 25-07-2021 បានដេកស្លាប់ នៅក្នុងមន្ទីរ​ពេទ្យ​ខេត្ត​ ដែលជន​រងគ្រោះ​ស្នាក់នៅ​បន្ទប់ផ្ទះជួល ហ.ស.វ.ភ ស្ថិតក្នុងភូមិ ០៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

 ក្រោយទទួលបានព័ត៌មាន កម្លាំងប៉ូលិសការិយាល័យជំនាញ សហការជាមួយកម្លាំងប៉ូលិសក្រុងខេមរភូមិន្ទ ដោយមានការចូលរួមពីក្រុមគ្រូពេទ្យជំនាញខេត្ត ចុះធ្វើកោសល្យវិច័យលើសព។ បន្ទាប់ពីពិនិត្យរួចបានសន្និដ្ឋានថា «សពបានស្លាប់ដោយរោគាពាធ»។ បច្ចុប្បន្ន​ តម្កល់​ទុក​នៅ​មន្ទីរពេទ្យ​ខេត្ត​រង់​ចាំ​ ខាង​ស្ថានទូត​មក​ទទួល​យក​៕

-->
adverise with khmeread