កុមារីអាយុ៨ឆ្នាំម្នាក់លង់ទឹកអាងជម្រៅកន្លះម៉ែត្រនៅស្រុករលាប្អៀរ

កំពង់ឆ្នាំង ៖ មានករណីក្មេងស្រីលង់ទឹកអាងជម្រៅកន្លះម៉ែត្របណ្តាលឱ្យស្លាប់ កើតឡើងនាថ្ងៃទី​០៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង​៥ និង៣០នាទីល្ងាច នៅចំណុច​ផ្ទះរបស់​ឈ្មោះ សេ រ៉ា ភេទប្រុស ស្ថិតក្នុងភូមិ​ថ្នល់​ថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនិយាយថា កុមាររងគ្រោះឈ្មោះ រ៉ា សុខជា ភេទស្រី អាយុ៨ឆ្នាំ ជាមនុស្សពិការជើង (ស្លាប់មួយកំណាត់ក្រោម) បានវាចុះលេងអាងទឹកជម្រៅកន្លះម៉ែត្រ ក៏បណ្តាលឱ្យលង់ទឹកស្លាប់ភ្លាមៗ។

តាមការអះអាងរបស់ឪពុក​ម្តាយ សាច់ញាតិ និងតាមការ​ពិនិត្យ​របស់​មន្រ្តី​ជំនាញបញ្ជាក់ថា​ «ជនរងគ្រោះពិតជាលង់ទឹកស្លាប់ដោយខ្លួនឯងពិតប្រាកដមែន» រួចប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕


 

-->
adverise with khmeread