ឃាត់ជនសង្ស័យ៥នាក់ពាក់ព័ន្ធគ្រឿងញៀននៅក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ កម្លាំងប៉ូលិសការិយាល័យជំនាញខេត្តសហការជាមួយប៉ូលិសមូលដ្ឋានបានចុះបង្ក្រាបករណីផ្ដល់ទីតាំង សមគំនិត និងប្រើប្រាស់គ្រឿងញៀនបានចំនួន ០១លើកនៅផ្ទះមួយខ្នង ស្ថិតនៅភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុង- ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១ និង៣០នាទីរសៀលដោយឃាត់ខ្លួនជនសង្ស័យបាន៥នាក់។

ប៉ូលិសនិយាយថា ជមសង្ស័យ៥នាក់រួមមាន ១-ឈ្មោះស្រ៊ន ថារ៉ាន់ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិត្រពាំងចឹក្សា សង្កាត់- ក្រុងកំពង់ឆ្នាំង, ២-ឈ្មោះ វេង វិទូ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិត្រពាំងចឹក្សា សង្កាត់- ក្រុងកំពង់ឆ្នាំង, ៣-ឈ្មោះ ប៉ូ វាស្នា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិត្រពាំងចឹក្សា សង្កាត់- ក្រុងកំពង់ឆ្នាំង, ៤-ឈ្មោះចាន់ សុភ័ក្រ ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិត្រពាំងចឹក្សា សង្កាត់- ក្រុងកំពង់ឆ្នាំង និង៥-ឈ្មោះ ទុំ សុភ័ក្រ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រៃខ្មែរ ឃុំ-ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ប៉ូលិសបន្តថា ដកហូតវត្ថុតាង មានឧបករណ៍និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនមកស្នងការដ្ឋានប៉ូលិសខេត្តដើម្បីដោះស្រាយបន្តទៅតាមផ្លូវច្បាប់៕


 

-->
adverise with khmeread