ឃាត់បុរសម្នាក់យកកាំបិតកកុកកាប់បុរសម្នាក់របួស

កំពង់ឆ្នាំង ៖ មានករណីប្រើហិង្សាដោយចេតនាយកកាំបិតកាប់បុរសម្នាក់របួស កើតឡើងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១២ និង៣០នាទី នៅចំណុចផ្ទះឈ្មោះ ស៊ុក សូយ ស្ថិត​ក្នុងភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានប៉ូលិសឃាត់ខ្លួន។

សមត្ថកិច្ចនិយាយថា អំពើហិង្សាខាងលើ បង្កឡើងដោយជនល្មើសឈ្មោះ សូយ សីហា ភេទប្រុស អាយុ ២១ ឆ្នាំ មានទីលំនៅភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ បានយកកាំបិតកកុកកាប់ទៅលើឈ្មោះ គិត ម៉េង ភេទប្រុស អាយុ ៤២ ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្ន នៅភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ចំកណ្ដាលក្បាលរងរបួស។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចាត់កម្លាំងជំនាញឃាត់ខ្លួនរួចកសាងសំណុំរឿងតាមនីតិវិធី និងបានបញ្ជូនទៅស្នងការដ្ឋានប៉ូលិសខេត្តចាត់ការបន្តតាមផ្លូវច្បាប់៕

-->
adverise with khmeread