ដាំទឹកទុកចោលបង្កជាអគ្គីភ័យឆេះផ្ទះនៅខណ្ឌច្បាអំពៅ

ភ្នំពេញ​ ៖ មានគ្រោះអគ្គីភ័យមួយកន្លែងកើតឡើងនៅផ្ទះពលរដ្ឋមួយខ្នង នៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ នៅវេលាម៉ោង ៩ និង៥០នាទីព្រឹកថ្ងៃទី៥ ខែមិនា ឆ្នាំ២០២១នេះ។

សមត្ថកិច្ចនិយាយថា ម្ចាស់ផ្ទះឈ្មោះ សុត ណារៀន ភេទស្រី អាយុ​ ៦៣ ឆ្នាំ មុខរបរ​នៅផ្ទះ។ ប្រភេទសំណង់​ផ្ទះឈើប្រកសង្ក័សី ឆេះខូចខាតផ្ទះបាយអស់។ មូលហេតុដាំទឹកទុកចោលបង្កជាអគ្គីភ័យឡើង តែមិនបង្កឱ្យមានមនុស្សស្លាប់និងរបួសឡើយ។

ភ្លាមៗនោះសមត្ថកិច្ចបានបញ្ជូនរថយន្តការិយាល័យអគ្គិភ័យ​ចំនួន ៣គ្រឿង និងរថយន្តជំនួយប៉េងហួត ២ គ្រឿងនិងកោះពេជ្រ២គ្រឿង ដោយប្រើប្រាស់អស់ចំនួន២គ្រឿង ហើយពន្លត់ចប់​នៅម៉ោង​១០ និង២០នាទី ថ្ងៃខែឆ្នាំដដែល៕

-->
adverise with khmeread