94659792

ជប៉ុន​ចង់​ឲ្យ​ភ្ញៀវទេសចរ​បង់ប្រាក់​ដោយ​ប្រើតែ​ម្រាមដៃ​ពួកគេ​ទេ​

    ​លើក​ក្រោយពេល​អ្នកធ្វើដំណើរ​ទៅ​ប្រទេស​ជប៉ុន អ្នក​ប្រហែល​មិនត្រូវ​យកប្រាក់​សុទ្ធ​ទៅ​ផ្សារ​នោះទេ​។ នៅ​រដូវក្ដៅ​នេះ រដ្ឋាភិបាល​ប្រទេស​ជប៉ុន​នឹងធ្វើ​ការសាកល្បង​ប្រព័ន្ធ​មួយ​ដែល​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ប្រើតែ​ម្រាមដៃ​ពីរ​ប៉ុណ្ណោះ​ក្នុងការ​បង់ប្រាក់​នៅ​ទីតាំង​ទេសចរណ៍​សំខាន់ៗ ដូចជា​សណ្ឋាគារ​និង​ភោជនីយដ្ឋាន​។​

​    ​ដំបូង​អ្នក​ត្រូវ​ចុះឈ្មោះ​ដោយ​ម្រាមដៃ​របស់​អ្នក​នៅលើ​យន្តហោះ ដើម្បី​ចាប់ផ្ដើម​ការដើរ​ទិញ​អីវ៉ាន់ ហើយ​អ្នកនឹង​មិនត្រូវ​បារម្ភ​អំពី​ការបង្ហាញ​លិខិតឆ្លងដែន​របស់​អ្នក នៅពេល​គេ​សួររក​នៅក្នុង​ផ្ទះសំណាក់ ដូចដែល​អ្នកធ្វើ​រាល់ដង​នោះទេ​។​

​    ​មានតែ​៣០០​កន្លែង​ប៉ុណ្ណោះ​ដែលមាន​បច្ចេកវិជ្ជា​នេះ​ដូចជា ទីក្រុង Atami ទីក្រុង​Hakone ទីក្រុង Kamakura និង ទីក្រុង Yugawara ជា​កន្លែង​ចាប់ផ្ដើម​ដំបូង ប៉ុន្ដែ​បច្ចេកវិជ្ជា​នេះ​នឹង​បន្ដ​ពង្រីក​ខ្លួន​ទូទាំងប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ​២០២០ ដែល​ត្រូវ​ចំពេល​ល្មម​ដែល​ក្រុង Tokyo នឹង​ក្លាយជា​ម្ចាស់ផ្ទះ​អូឡាំពិក​រដូវក្ដៅ​៕

ប្រភព៖ អែនហ្គាហ្គេត

អ្នកនឹងចូលចិត្ត

មតិយោបល់