ស្ត្រីបរទេសម្នាក់ឆ្លងដែនខុសច្បាប់និងគេចវេសមិនព្រមធ្វើចត្តាឡីស័កប្រឈមនឹងការបណ្តេញចេញ

បាត់ដំបង ៖​ លោកឧត្តមសេនីយ៍ត្រី​ ដាញ់​ អេងប៊ុនចាន់​ ស្នងការរងផែនការងារអន្តោប្រវេសន៍ខេត្តបាត់ដំបង​ បាន​ដឹ​កនាំ​មន្រ្តីប៉ូលិសការិយាល័យជំនាញ​ នាំខ្លួនស្រ្តីជាជនបរ​ទេសម្នាក់ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ នៃក្រសួងមហាផ្ទៃ​ ដើម្បីចាត់ការតាមផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជា​ នារសៀលថ្ងៃព្រហស្បតិ៍ ទី​០៤​ ខែ​មីនា​ ឆ្នាំ​២០២១ ពីបទឆ្លងដែនខុសច្បាប់និងគេចវេសមិនព្រមធ្វើចត្តាឡីស័ក។​ 

ប៉ូលិសនិយាយថា ស្ត្រីបរទេសឈ្មោះ​ ទ្រឿង​ ទីទួហាវ​ (Truong Thi Tu Hao) អាយុ​ ២៣ឆ្នាំ​ ជនជាតិ​វៀតណាម​។ កាលពីថ្ងៃទី១៥ ​ខែ​កុម្ភៈ​ ឆ្នាំ​២០២១​ ប៉ូលិសស្រុកកំរៀង បានឃាត់ខ្លួនស្រី្តរូបនេះ​ និងបុរស​ជាជនជាតិខ្មែរផ្សេងទៀត​ បន្ទាប់ពីពួកគាត់បា​ន​បន្លំឆ្លងដែន​ដោយជិះរថយន្តដឹកផ្លែឈើចូល​ពីប្រទេសថៃ​ តាមច្រកទ្វារអន្តរជាតិដូង​ ស្រុកកំរៀង​ ចូលមក​ប្រទេសកម្ពុជា​ ដោយគេចវេសមិនព្រមធ្វើចត្តាឡីស័ក។​ 

ប៉ូលិសបន្តថា​ នៅទីបំផុតត្រូវបានសមត្ថកិច្ចរកឃើញ​ និងនាំយក​ទៅធ្វើចត្តាឡីស័ក​ ចំនួន ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កកម្រិត១ អនុវិទ្យាល័យកំរៀង ខេត្តបាត់ដំបង ដោយលទ្ធផលតេស្តកូវីដ-១៩ អវិជ្ជមាន​ ទើបពេលនេះត្រូវបានចាត់បញ្ជូនរូបគាត់ទៅកាន់នាយកដ្ឋានជំនាញ​ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់​៕


 

-->
adverise with khmeread