រថយន្តបើកបុកម៉ូតូក្នុងទិសដៅច្រាសគ្នាបណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗ

មណ្ឌលគិរី ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ នៅត្រង់ លើដងផ្លូវជាតិ៧៦A ចន្លោះគីឡូម៉ែត្រលេខ៨-៩ ចំណុចភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង​ ខេត្តមណ្ឌលគិរី បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ កាលពីថ្ងៃព្រហស្បតិ៍ទី៤​ ​ខែមីនា ឆ្នាំ២០២១ នាវេលាម៉ោង១១ និង៣០នាទីយប់។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះដែលជាអ្នកបើកបរម៉ូតូឈ្មោះ​ ញ៉ាញ់ សុខ ភេទប្រុស​អាយុ៣០ឆ្នាំជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅបច្ចុប្បន្ននៅរស់នៅភូមិពូឆប ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគីរី។

សមត្ថកិច្ចបន្តថា ​ដំបូងភាគីរថយន្តបើកពីទិសខាងលិចទៅទិសខាងកើត បណ្តាលឱ្យបុកជាមួយម៉ូតូម៉ាកឆ្លាមពណ៌ក្រហមគ្មានស្លាកលេខដោយភាគីជាអ្នកបើកបរម៉ូតូជិះចេញពីកើតទៅលិច បណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ។ ​ចំពោះអ្នកបើកបររថយន្តពុំទាន់បានស្គាល់អត្តសញ្ញាណ នៅឡើយដោយបានបើករថយន្តរត់គេចខ្លួនបាត់។   

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានកម្លាំងប៉ូលិសសណ្ដាប់ធ្នាប់នៃអធិការដ្ឋានស្រុកអូររាំងប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


 

-->
adverise with khmeread