ស្ត្រីជាម្តាយម្នាក់យកខ្លួនពាំងឡានការពារកូនភ្លោះ សុខចិត្តស្លាប់ខ្លួនឯង

Hillarie Galazka ត្រូវបានកោតសរសើរជាវីរនារី បន្ទាប់ពីការពារកូនប្រុសភ្លោះរបស់នាងក្នុងអំឡុងពេលគ្រោះថ្នាក់ចរាចរណ៍ដែលបានសម្លាប់នាងនៅរដ្ឋ Michigan។

ឧបទ្ទវហេតុនេះបានកើតឡើងកាលពីយប់ថ្ងៃចន្ទនៅលើផ្លូវ I-96 នៅពេលដែលជនមិនស្គាល់អត្តសញ្ញាណអាយុ ២៥ ឆ្នាំម្នាក់ដែលកំពុងថយរថយន្តយ៉ាងលឿនបុកចំរថយន្ត Saturn Ion ដែលជាកម្មសិទ្ធិរបស់ម្តាយមកពីទីក្រុង Lincoln Park ។

Jodie Kelley ជាម្ដាយរបស់ Galazka អាយុ ២៩ ឆ្នាំនិយាយថា Galazka បានប្រើរាងកាយរបស់នាងដើម្បីការពារកូនប្រុសអាយុប្រាំឆ្នាំរបស់នាងពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍នោះ ធ្វើឱ្យពួកគេគេចផុសពីសេចក្ដី តែរបួសស្រាល។

កូនប្រុសទី ៣ អាយុ ៨ ឆ្នាំមិនបាននៅក្នុងឡានទេនៅពេលមានគ្រោះថ្នាក់ចរាចរណ៍។

Kelley បានប្រាប់ FOX 2 Detroit ថា "រាងកាយរបស់នាងបានជួយសង្គ្រោះពួកគេ។ ក្មេងប្រុសនិយាយថាពួកគេបានឃើញនាងបើកភ្នែកហើយក្រឡេកមើលពួកគេ បន្ទាប់មកនាងក៏បិទភ្នែកមិនដែលបើកភ្នែកម្តងទៀត។ ពួកគេចាំរឿងនោះ" ។

បងប្រុសរបស់ Galazka ឈ្មោះ Jacob បាននិយាយនៅពេលកំពុងកាន់ទុក្ខបងស្រីគាត់ថា "ខ្ញុំពិតជារីករាយណាស់ដែលក្មេងបានរួចផុតពីសោកនាដកម្មសម្រាប់គ្រួសារ ។ នាងគឺជាស្ត្រីដែលមានបេះដូងល្អរឹងមាំនិងស្រស់ស្អាត។ នាងមិនសមនឹងទទួលបានការស្លាប់នេះទេ" ។

សារព័ត៌មាន Fox News រាយការណ៍ថា Hillarie បានស្លាប់នៅនឹងកន្លែងនៃគ្រោះថ្នាក់ចរាចរណ៍នោះ។ ក្មេងប្រុសទាំង ២ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសាររបួសរបស់ពួកគេ៕

-->
adverise with khmeread