សិង្ហបុរីបង្ហាញដ្រូនចម្បាំងលឿនជាងសំឡេងដំបូងគេបំផុតលើពិភពលោក

ក្រុមហ៊ុន Kelley Aerospace ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានដាក់បង្ហាញជាផ្លូវការនូវយន្តហោះគ្មានមនុស្សបើកល្បឿនលឿនជាងសំឡេងដំបូងបំផុតរបស់ពិភពលោក (UCAV)។

មានឈ្មោះថា "Arrow" ដ្រូនប្រយុទ្ធនេះត្រូវបានរចនាឡើងដោយសំបកតួតែមួយធ្វើពីសរសៃកាបូនទម្ងន់ស្រាល ដែលអាចឱ្យវាហោះក្នុងល្បឿនរហូតដល់ ២,១ម៉ាច (2.1 Mach) លើសល្បឿនសំឡេង។

ដ្រូនប្រភេទ UCAV នេះត្រូវបានបំពាក់នូវឧបករណ៍កុំឱ្យរ៉ាដាចាប់បាន ប្រព័ន្ធអ៊ីនហ្រ្វារ៉េតសម្រាប់មើលសត្រូវពេលយប់ និងរចនាឡើងសម្រាប់តួនាទីពហុប្រយុទ្ធ ឬឈ្លបយកការណ៍។

ក្រុមហ៊ុនបាននិយាយថាខ្លួនបានទទួលការបញ្ជាទិញជាមុនជាង ១០០ គ្រឿងរួចមកហើយ សម្រាប់ម៉ាស៊ីនសង្រ្គាមដែលមានតម្លៃចន្លោះពី ៩ ទៅ ១៦ លានដុល្លារនេះ៕


 

-->
adverise with khmeread