លោកយាយអាយុ១១៨ឆ្នាំនឹងកាន់ភ្លើងគុបអូឡាំពិកតូក្យូ

មនុស្សមានវ័យចំណាស់ជាងគេនៅលើពិភពលោកនឹងកាន់ភ្លើងគុបអូឡាំពិកចម្ងាយ ១០០ ម៉ែត្រនៅប្រទេសជប៉ុនក្នុងខែឧសភាខាងមុខនេះ នៅពេលដែលព្រឹត្តិការណ៍ប្រកួតដែលបានពន្យារដោយសារជំងឺរាតត្បាតនេះចាប់ផ្តើមដំណើរការ។

លោកយាយ Kane Tanaka អាយុ ១១៨ ឆ្នាំនឹងត្រូវរុញគេរទេះរបស់គាត់សម្រាប់ចម្ងាយដែលលាតសន្ធឹងភាគច្រើន ប៉ុន្តែលោកយាយនិយាយថាគាត់ចង់ដើរពីរបីជំហានចុងក្រោយទៅរកអ្នករត់បណ្តាក់ដើម្បីបន្តកាន់ភ្លើងគុប។

ស្ត្រីជនជាតិជប៉ុនដែលចូលចិត្តពិសាភេសជ្ជៈកូកាឬប៉ិបស៊ីនិងសូកូឡារូបនេះមិនបានហ្វឹកហាត់សម្រាប់ការកាន់ភ្លើងគុបបណ្តាក់គ្នានោះទេ តែត្រូវបានក្រុមគ្រួសាររបស់គាត់ផ្តល់ឱ្យនូវស្បែកជើងកីឡាថ្មីមួយគូ។

ចៅប្រុសរបស់លោកយាយឈ្មោះ Eiji និយាយថាមានតែស្ថានភាពសុខភាពរបស់គាត់និងអាកាសធាតុប៉ុណ្ណោះទើបអាចរារាំងគាត់មិនឱ្យដើរតួនាទីក្នុងកីឡាអូឡាំពិកទីក្រុងតូក្យូ៕

-->
adverise with khmeread