ប្រធានាធិបតីប្រេស៊ីលប្រាប់ប្រជាជនឱ្យឈប់រអ៊ូរទាំរឿងកូវីដហើយបន្តដំណើរទៅមុខទៀត

កាលពីថ្ងៃសុក្រទី៥មីនា លោកប្រធានាធិបតី Jair Bolsonaro បានប្រាប់ប្រជាជនប្រេស៊ីលឱ្យបញ្ឈប់ការរអ៊ូរទាំរឿងវីរុសកូរ៉ូណាហើយបន្តដំណើរទៅមុខទៀតបន្ទាប់ពីប្រទេសនេះកត់ត្រាចំនួនអ្នកស្លាប់ដោយសារវីរុសនេះខ្ពស់បំផុតមិនធ្លាប់មានរយៈពេលពីរថ្ងៃជាប់គ្នា។

មេដឹកនាំប្រេស៊ីលរូបនេះបានវាយប្រហារដោយបើកចំហចំពោះវិធានការរក្សាគម្លាតសង្គមនិងនិយាយសម្រាលពីភាពធ្ងន់ធ្ងរនៃជំងឺរាតត្បាតនេះ បើទោះបីជាប្រេស៊ីលមានចំនួនអ្នកស្លាប់ខ្ពស់បំផុតទី ២ នៅលើពិភពលោកក្នុងរយៈពេលមួយឆ្នាំបន្ទាប់ពីសហរដ្ឋអាមេរិកក៏ដោយ។

ខណៈពេលដែលការផ្ទុះមេរោគនៅសហរដ្ឋអាមេរិកកំពុងថយចុះ ប្រេស៊ីលកំពុងប្រឈមមុខនឹងដំណាក់កាលរីករាលដាលដ៏អាក្រក់បំផុតរបស់ខ្លួន ដែលកំពុងរុញប្រព័ន្ធមន្ទីរពេទ្យរបស់ខ្លួនឱ្យជិតដួលរលំ។

លោក Bolsonaro បានប្រាប់ហ្វូងមនុស្សនៅព្រឹត្តិការណ៍មួយថា "រអ៊ូរទាំប៉ុនហ្នឹងគ្រប់គ្រាន់ហើយ។ តើអ្នកត្រូវយំយែកយូរប៉ុនណាទៀត?"។ 

"តើអ្នកនឹងនៅសម្ងំក្នុងផ្ទះនិងបិទអ្វីៗគ្រប់យ៉ាងយូរប៉ុនណាទៀត? គ្មាននរណាម្នាក់អាចទ្រាំនឹងរឿងនេះតទៅទៀតបានឡើយ។ យើងសោកស្តាយនឹងការស្លាប់ម្តងហើយម្តងទៀត ប៉ុន្តែយើងក៏ត្រូវរកដំណោះស្រាយដែរ"។ 

កាលពីថ្ងៃព្រហស្បតិ៍ ប្រេស៊ីលកត់ត្រាករណីឆ្លង ៥៧.៦១០ នាក់ និងស្លាប់ ១.៣៥៣ នាក់៕

-->
adverise with khmeread