អ្នកជំនាញព្រមានថា រញ្ជួយដីធំអាចនឹងវាយប្រហារនូវែលសេឡង់សាជាថ្មីក្នុងពេល៣០ថ្ងៃទៀត

អ្នកវិទ្យាសាស្ត្របានព្រមានថាប្រទេសនូវែលសេឡង់ទំនងជាត្រូវវាយប្រហារដោយការរញ្ជួយដីដ៏ធំមួយទៀតដែលមានកម្លាំង ៧,០ ទៅ ៧,៩ រិច្ឆទ័រនៅប៉ុន្មានថ្ងៃខាងមុខ។

គិតតាមរង្វាស់រិច្ឆទ័រ តួលេខ ៧,៩ គឺជាការរញ្ជួយដ៏ធំមួយដែលអាចបង្កការខូចខាតធ្ងន់ធ្ងរនិងបង្កើតរលកយក្សស៊ូណាមី។

ក្រុមអ្នកវិទ្យាសាស្ត្រមកពីសេវាកម្មប្រឹក្សារដ្ឋាភិបាលរបស់នូវែលសេឡង់ GeoNet បានព្រមានថា វាទំនងណាស់ដែលថា តំបន់ East Cape នៅកោះខាងជើងរបស់ប្រទេស នឹងរងការរញ្ជួយយ៉ាងខ្លាំងនៅខែបន្ទាប់។

វេបសាយ GeoNet បានព្រមានកាលពីថ្ងៃសុក្រថា "នេះរួមបញ្ចូលទាំងសក្តានុពលនៃការរញ្ជួយដីនៅចម្លោះ ៧,០-៧,៩ រិច្ឆទ័រ (ខ្ពស់ជាងប្រូបាប ៨០ ភាគរយក្នុងរយៈពេល ៣០ ថ្ងៃខាងមុខ)"។

ការព្រមាននេះកើតឡើងបន្ទាប់ពីមានការញ័ររញ្ជួយខ្លាំងជាបន្តបន្ទាប់លើកោះខាងជើងកាលពីថ្ងៃសុក្រ។

រញ្ជួយដី ៨,១ រិច្ឆទ័រខ្លាំងបំផុតដែលមិនធ្លាប់វាយប្រហារនូវែលសេឡង់ពីមុនមក បានវាយប្រហារកោះ Kermadec ស្ថិតនៅចម្ងាយ ៨០០ គីឡូម៉ែត្រនៅភាគឦសានប្រទេសកាលពីព្រឹកថ្ងៃសុក្រ ដោយបង្កការភ័យខ្លាចអំពីរលកយក្សស៊ូណាមី៕

-->
adverise with khmeread