Google នឹងបញ្ឈប់ការតាមដានអ្នកប្រើប្រាស់សម្រាប់ដាក់ពាណិជ្ជកម្មតាមគោលដៅ

Google បានសន្យាថានឹងបញ្ចៀសការតាមដានសកម្មភាពតាមអ៊ីនធឺណេតនីមួយៗរបស់អ្នកប្រើប្រាស់ នៅពេលដែលខ្លួនចាប់ផ្តើមអនុវត្តប្រព័ន្ធថ្មីសម្រាប់កំណត់គោលដៅការផ្សាយពាណិជ្ជកម្មដោយមិនប្រើ "Cookies"។

កម្មវិធីរុករក Chrome ដែលប្រើយ៉ាងទូលំទូលាយលើអ៊ីនធឺណេតនៅខែនេះ នឹងចាប់ផ្តើមសាកល្បងជម្រើសមួយសម្រាប់ការអនុវត្តតាមដាន
ដែលខ្លួនជឿជាក់ថាអាចធ្វើឱ្យប្រសើរឡើងនូវឯកជនភាពតាមអ៊ីនធឺណេត ខណៈពេលដែលអ្នកផ្សព្វផ្សាយពាណិជ្ជកម្មនៅតែអាចផ្សព្វផ្សាយសារដែលពាក់ព័ន្ធដដែល។

លោក David Temkin នាយកគ្រប់គ្រងផលិតផលភាពឯកជននិងទុកចិត្តបាននិយាយនៅក្នុងសំណេរលើ Blog កាលពីថ្ងៃពុធថា "យើងកំពុងបញ្ជាក់យ៉ាងច្បាស់ថា នៅពេល Cookies របស់ភាគីទីបីត្រូវបានបញ្ឈប់ យើងនឹងមិនបង្កើតការកំណត់អត្តសញ្ញាណផ្សេងទៀតដើម្បីតាមដានបុគ្គល នៅពេលពួកគេរុករកនៅលើអ៊ីនធឺណេតនោះទេ ហើយក៏មិនប្រើវានៅក្នុងផលិតផលរបស់យើងនោះដែរ"។

"ការប្រមូលផ្ដុំទិន្នន័យ ទិន្នន័យអនាមិក និងទិន្នន័យលើឧបករណ៍ និងបច្ចេកវិជ្ជាការពារឯកជនភាពផ្សេងទៀតនឹងត្រូវផ្ដល់ជូនដើម្បីជំនួសការកំណត់អត្តសញ្ញាណបុគ្គល"។

ការផ្លាស់ប្តូរនេះបានកើតឡើងនៅពេល Google ទទួលការរិះគន់អំពីឯកជនភាពរបស់អ្នកប្រើប្រាស់និងបង្កើនការត្រួតពិនិត្យឯកជនភាពនិងការពារសិទ្ធិទិន្នន័យរបស់ប្រជាជន៕

-->
adverise with khmeread