adverise with khmeread 92dcc897 fc13 4533 bddb d899f5e787e9

លួចគេវាគ្រាន់​ ម្ចាស់គេដេញទាន់វាយទ្រមខ្លួន

      ភ្នំពេញ​ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ត្រូវម្ចាស់គេដេញចាប់ខ្លួនបានបន្ទាប់ពីបានធ្វើសកម្មភាពលួចទូរស័ព្ទពីស្ត្រីលក់បន្លែផ្សារ ដើមគរម្នាក់ ខណៈកំពុងដេកពាក់កាសស្តាប់បទចម្រៀង​។

      ហេតុកាណ៍នេះបានកើតកាលពីវេលាម៉ោង១២ និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី ១២មេសា ២០១៦ នៅចំណុចកន្លែងបោះដុំបន្លែ ផ្សារដើមគរ​ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។

      តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតេហតុ គឺស្ត្រីជាម្ចាស់ទូរស័ព្ទ បានដេកលង់លក់ពាក់កាស ស្តាប់ចម្រៀង ហើយ ក៏មានជនសង្ស័យ៣នាក់ដើរមកក្បែរ ដោយមានម្នាក់ចូលទៅដោះយកទូរស័ព្ទ នៅក្បែរខ្លួនស្ត្រីម្ចាស់ទូរស័ព្ទដោយគ្មានខ្លាចញញើតអ្វីឡើយ​។

​      ប្រភពដដែលបន្តថា បន្ទាប់ពីធ្វើសកម្មភាពរួចពួកក្រុមជនសង្ស័យទាំង៣នាក់បានដើរចេញបន្តិច ក៏មានអ្នកលក់ក្បែរនោះឃើញទាន់ស្រែកឆោឡោឡើងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋទីនោះ នាំគ្នាដេញ ចាប់រហូតទៅដល់ ផ្លូវ៤៦០ ម្តុំកៅដាយ ទើបចាប់បានម្នាក់។ ចំណែកទូរស័ព្ទស្ត្រីរងគ្រោះ ត្រូវបានបក្ខពួកចោរ ២នាក់ទៀតរំដោះយកទៅបាត់​។

      ក្រោយពេលកើតហេតុ ជនសង្ស័យម្នាក់ដែលគេឃាត់បាន ប្រគល់ឲ្យប៉ូលិសប៉ុស្តិ៍ទួលស្វាយព្រៃ២ ធ្វើការសាកសួរ ។ ប៉ូលិសមិនទាន់បញ្ជាក់ អត្តសញ្ញាណនៅសង្ស័យឡើយ។  ចំណែកស្ត្រីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងដើម្បីចាត់ការទៅតាមច្បាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់