លោក Ed Woodward គាំទ្រគ្រូបង្វឹក Ole Gunnar Solskjaer បន្ទាប់ពីក្រុម United ធ្លាក់ទម្រង់លេង

        លោក Ed Woodward នាយកក្លឹប Manchester United បានគាំទ្រគ្រូបង្វឹក Ole Gunnar Solskjaer បើទោះបីជាមើលឃើញការប្រជែងរបស់ក្រុម United ចាប់ផ្តើមធ្លាក់ចុះនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះក៏ដោយ។

        United ឈរនៅលើកំពូលតារាងក្របខណ្ឌ Premier League កាលពីខែមករា ប៉ុន្តែបានបាត់បង់ ១៣ ពិន្ទុនៅក្នុង៨ ប្រកួតចុងក្រោយដែលធ្វើឲ្យក្លឹប Manchester City ឡើងមកឈរនៅលើកំពូលតារាងកាលពីថ្ងៃអាទិត្យ។

        United ក៏បានខ្ទាតចេញពីក្របខណ្ឌ Carabao Cup នៅវគ្គពាក់កណ្តាលផ្តាច់ ព្រ័ត្រដោយសារក្រុម City ប៉ុន្តែបានឡើងមកវគ្គ៨ក្រុមចុងក្រោយសម្រាប់ការប្រកួតយកពាន FA Cup ហើយឆ្លងផុតការប្រកួតវគ្គ១៦ក្រុមចុងក្រោយនៅក្របខណ្ឌ Europa League ផងដែរ ។

        បន្ទាប់ពីចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុកាលពីថ្ងៃព្រហស្បតិ៍ លោក  Woodward បានកោតសរសើរលោក Solskjaer ចំពោះការរីកចម្រើនដែលលោកបានធ្វើនៅរដូវកាលនេះ។ Woodward បាននិយាយថា "ការរីកចម្រើនដែលលោក  Ole និងកីឡាករបានធ្វើនៅរដូវកាលនេះគឺច្បាស់ណាស់ ហើយកីឡាករថ្នាលនិងក្រុម បាល់ទាត់ស្ត្រីរបស់យើងក៏ផ្តល់ក្តីសង្ឃឹមអំពីអនាគតទាំងនៅលើទីលាននិងក្រៅទីលានផងដែរ"។

        តាមរបាយការណ៍បង្ហាញថា បំណុលរបស់ United កើនពី ៦៤,២ លានផោនដល់ ៤៥៥,៥លានផោន ដោយសារប្រាក់បម្រុងរបស់ក្លឹបបានធ្លាក់ចុះ បន្ទាប់ពីរងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដោយសារការរីករាលដាលជំងឺកូវីដ៕

-->
adverise with khmeread