Leicester ជិតសម្រេចកិច្ចព្រមព្រៀងផ្ទេរខ្សែប្រយុទ្ធ Odsonne Edouard ក្នុងតម្លៃ ១៥លានផោន

        ក្លឹប Leicester ជឿថា ពួកគេនឹងឈ្នះការប្រជែងផ្ទេរខ្សែប្រយុទ្ធ Odsonne Edouard របស់ក្លឹប Celtic ។

        កីឡាកររូបនេះបានបង្ហាញចេតនាចង់ចូលរួមជាមួយអតីតគ្រូបង្វឹក Brendan Rodgers នៅពហុកីឡាដ្ឋាន King Power Stadium ហើយក្លឹបទាំងពីរជិតសម្រេចកិច្ចព្រមព្រៀងផ្ទេរដែលមានតម្លៃប្រហែល ១៥ លានផោនជាផ្លូវការហើយ។

        លោក Rodgers បាននាំយក Edouard ពីក្លឹប Paris Saint-Germain មកកាន់ក្លឹប Celtic កាលពីឆ្នាំ ២០១៧ ដែលដំបូងឡើយក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល មុនចុះកិច្ចព្រមព្រៀងផ្ទេរតម្លៃ ៩លានផោន ហើយអ្នកចាត់ការក្លឹប Leicester រូបនេះ មើលឃើញកីឡាករវ័យ២៣ឆ្នាំរូបនេះជាបេក្ខភាពជំនួសខ្សែប្រយុទ្ធជើងចាស់ Jamie Vardy វ័យ៣៤ រយៈពេលវែង។ Edouard នៅសល់កិច្ចសន្យារយៈពេល ១២ ខែទៀតនៅរដូវក្តៅនេះ។

        មានក្លឹបជាច្រើនចាប់អារម្មណ៍នឹងខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ រួមមានក្លឹប  Arsenal និងក្លឹប Roma ប៉ុន្តែប្រភពជាច្រើនអះអាងថា Leicester នឹងក្លាយជាគោលដៅបន្ទាប់របស់កីឡាកររូបនេះ៕

-->
adverise with khmeread