សត្វរំពេសមុទ្រឈ្មោះ Wisdom ដែលគេស្គាល់ថាជាបក្សីចាស់ជាងគេលើពិភពលោកមានកូនរំពេមួយក្បាលទៀតនៅអាយុ ៧០ ឆ្នាំ។
សេវាកម្មសត្វត្រីនិងសត្វព្រៃអាមេរិក (USFWS) បាននិយាយថាសត្វរំពេពូជ Laysan បានញាស់កូនរំពេកាលពីថ្ងៃទី ១ ខែកុម្ភៈនៅក្នុងជម្រកសត្វព្រៃនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងជើង។
សត្វរំពេពូជ Laysan ជាធម្មតារស់នៅបានតែ ១២ឆ្នាំទៅ៤០ ឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែ Wisdom ត្រូវបានកំណត់អត្តសញ្ញាណដំបូងដោយអ្នកស្រាវជ្រាវក្នុងឆ្នាំ ១៩៥៦ ។
មន្រ្តីសត្វព្រៃអាមេរិកបាននិយាយថា សត្វបក្សីឈ្មោលជាដៃគូរបស់ Wisdom គឺមានឈ្មោះថា Akeakamai ដែលវាបាននៅជាមួយគ្នាចាប់តាំងពីឆ្នាំ ២០១២ ។
សត្វរំពេប្រភេទនេះស្រឡាញ់គ្នាអស់មួយជីវិត ប៉ុន្តែគេជឿថា Wisdom មានដៃគូផ្សេងទៀតកាលពីអតីតកាលដែលវាងាប់បាត់ហើយ។
USFWS ជឿជាក់ថា សត្វរំពេញីមានកូនយ៉ាងហោចណាស់ ៣០ ទៅ ៣៦ ក្បាលក្នុងមួយជីវិតរបស់វា។ សត្វរំពេញាស់តែពងមួយប៉ុណ្ណោះរៀងរាល់ពីរបីឆ្នាំម្តង។
ជម្រកសត្វព្រៃ Midway Atoll គឺជាជម្រកនៃអាណានិគមសត្វរំពេធំជាងគេបំផុតនៅលើពិភពលោក៕
