សន្តិសុខសណ្ឋាគារសុខាម្នាក់ដែលពាក់ព័ន្ធឱ្យមាន «ព្រឹត្តការណ៍២០កុម្ភៈ» ត្រូវបាននាំខ្លួនទៅអគ្គស្នងការដ្ឋាននគរបាលជាតិចាត់ការតាមនីតិវិធី

ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ បានទទួលនិងបញ្ជូនសន្តិសុខសណ្ឋាគារសុខាម្នាក់ ពីមណ្ឌលសុខភាពចាក់អង្រែក្រោម ខណ្ឌមានជ័យដែលជាបុគ្គលម្នាក់ពាក់ព័ន្ធឱ្យមាន «ព្រឹត្តការណ៍២០ កុម្ភៈ» ទៅអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីព្រឹកថ្ងៃទី០៥ ​មីនា ឆ្នាំ២០២១ ដើម្បីចាត់ការបន្តតាមនីតិវិធី។

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា បុគ្គលម្នាក់ដែលពាក់ព័ន្ធឱ្យមាន «ព្រឹត្តការណ៍២០កុម្ភៈ» ឈ្មោះ រ៉ែន សុធារ៉ា ភេទប្រុស ​អាយុ៣៨ឆ្នាំ មុខរបរសន្តិសុខសណ្ឋាគារសុខា អាសយដ្ឋានបច្ចុប្បន្ន ផ្ទះជួលផ្លូវកែវចិន្តា សង្កាត់-ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលជាប់ពាក់ពន្ធ័ករណីជម្លៀសជនជាតិចិនចេញពីមណ្ឌលចត្តាឡីស័កសណ្ឋាគារសុខា។

មន្ត្រីដដែលបន្តថា បន្ទាប់ពីជាប់ពាក់ពន្ធ័ករណីជម្លៀសជនជាតិចិនចេញពីមណ្ឌលចត្តាឡីស័កសណ្ឋាគារសុខា ត្រូវបានសមត្ថកិច្ចជំនាញនាំខ្លួនឈ្មោះ រ៉ែន សុធារ៉ាទៅធ្វើចត្តាឡីស័ក នៅទីតាំងចត្តាឡីស័ក និងសំរាកព្យាបាល (Covid-19) មណ្ឌលសុខភាពចាក់អង្រែក្រោម ខណ្ឌមានជ័យ រយៈពេល១៤ថ្ងៃ។ លទ្ធផលតេស្ត ចុងក្រោយអវិជ្ជមាន ក៏ត្រូវបានកម្លាំងអាវុធហត្ថបញ្ជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តនីតិវិធីតែម្តង៕


 

-->
adverise with khmeread