កំពង់ស្ពឺ ៖ កម្លាំងប៉ូលិសផ្នែកព្រហ្មទណ្ឌស្រុកសំរោងទង នាថៃ្ងទី០៥ ខែមិនា ឆ្នាំ២០២១ បានស្រាវជ្រាវរហូតឈានដល់ការកំណត់និងឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ពាក់ព័ន្ធករណីគប់កញ្ចក់រថយន្តអ្នកដទៃបែកខ្ទេចខ្ទី រួចគេចខ្លួនកាលពីថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៧យប់កន្លងទៅ នៅចំណុចមុខផ្ទះរបស់ឈ្មោះសេង ឆេង ភេទប្រុស អាយុ២៦ឆ្នាំ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចនិយាយថា ម្ចាស់កម្មសិទ្ធិរថយន្ត ឈ្មោះ លឹម ម៉េង ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិវល្លិស ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ម៉ាកហាយលែនឌ័រ ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០៣ ពាក់ស្លាកលេខ ភ្នំពេញ1AM-3290។
ចំណែកជនសង្ស័យមានឈ្មោះ សេង ឆេង ក្រោយពេលសាកសួរ បានឆ្លើយសារភាពទទួលស្គាល់ថា «ខ្លួនពិតជាបានយកដំថ្មគប់ទៅលើរថយន្តរបស់ជនរងគ្រោះពិតប្រាកដមែន» ( មូលហេតុមិនយល់ )។
បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕
