adverise with khmeread B364f2f4 dcc5 4973 9dc8 fb3d754973d8

គាស់​ទម្លុះទម្លាយ​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​ជាប់​ខ្នោះ​

    ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ​ឃាត់ខ្លួន​បន្ទាប់ពី​បានធ្វើ​សកម្មភាព​គាស់​ទម្លុះទម្លាយ​ផ្ទះ​លួច​ទ្រព្យសម្បត្តិ កាលពី​ថ្ងៃទី​១១​ ខែមេសា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​២ និង​១០​នាទី រសៀល​នៅ​ចំណុច​ផ្ទះជួល​លេខ​៧៧៦ ផ្លូវ​លេខ​២០៣ ក្រុមទី​១២ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ខណ្ឌឫស្សីកែវ។​

   ​​​  ប៉ូលិស​បាន​ឲ្យ​ដឹងថា  ជនសង្ស័យ​ឈ្មោះ ហ៊ាង តុលា ហៅ វែង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ខ្មែរ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ បានធ្វើ​សកម្មភាព​គាស់​បន្ទប់​ជួល​ចំនួន​០២​បន្ទប់​គឺ​លេខ​១១ និង​បន្ទប់​លេខ​៤៤​។​

     ចំណែក​ជនរងគ្រោះ​ឈ្មោះ ហេង សុវណ្ណារិទ្ធ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ខ្មែរ ទី​លំ​​ចំណុចកើតហេតុ​ខាងលើ មុខរបរ​ មើល​ការខុស​ត្រូ​វ​បន្ទប់​ជួល​។​

     ចំពោះមុខ​ប៉ូលិស​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ អនុវត្តតាម​នីតិវិធី​ច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់