បុរសថៃម្នាក់យួរគ្រាប់បែកជិត២០គ្រាប់ចូលក្រុងបាងកក ត្រូវប៉ូលិសចាប់ខ្លួន

ប៉ូលិសនៅសង្កាត់ផាធុមវ៉ាន់នៃទីក្រុងបាងកកបានចាប់ខ្លួនបុរសម្នាក់យួរគ្រាប់បែកចំនួន ១៨ គ្រាប់កាលពីព្រឹកថ្ងៃសុក្រ (៥ មីនា) ។

ជនសង្ស័យអាយុប្រហែល ៤០ ឆ្នាំត្រូវបានប្រទះឃើញធ្វើសកម្មភាពគួរឱ្យសង្ស័យនៅជិតផ្លូវប្រសព្វក្នុងសង្កាត់ផាធុមវ៉ាន់។ ការឆែកឆេរកាបូបរបស់គាត់បានបង្ហាញគ្រាប់បែកកែច្នៃទាំងនោះ។

បន្ទាប់មកប៉ូលិសប៉ុស្តិ៍ផាធុមវ៉ាន់បានទាក់ទងជាមួយអ្នកជំនាញដោះគ្រាប់បែក ហើយឧបករណ៍ទាំងនោះត្រូវបានបញ្ជាក់ថាជាគ្រឿងផ្ទុះអាចប្រើប្រាស់បាន។

បុរសនោះក៏ត្រូវបានចាប់ខ្លួនពីបទកាន់កាប់កាំភ្លើងកែច្នៃចំនួន ៣ ដើមនិងដបតូចមួយផ្ទុកសារធាតុខ្មៅសង្ស័យជារំសេវ។

ប៉ូលិសបានឃាត់ខ្លួនជនសង្ស័យដើម្បីធ្វើការសួរចម្លើយហើយកំពុងស៊ើបអង្កេតប្រភពដើមនៃគ្រាប់បែកនិងគោលដៅប្រើប្រាស់សម្រាប់គ្រឿងផ្ទុះទាំងនោះ៕ ប្រភព ៖ The Nation

-->
adverise with khmeread